រថភ្លើង​ប្រ​លះ​ជាមួយ​រថយន្ត​ក្រលុក​ស៊ីម៉ង់​ផ្ងារជើង​ឡើងលើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2016 ក+ ក-

​ភ្នំពេញ​៖​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​កម្រ​មួយ​បានកើត​ឡើង​រវាង​រថ​ភ្លើង បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់​របស់​ក្រុមហ៊ុន BST មួយគ្រឿង​បណ្តាលអោយ​ក្រឡាប​ផ្ងារជើង​តែ​សំណាងល្អ​មិនមាន​មនុស្ស​រង​បួស​នោះទេ​ហេតុ​ដ៏​កម្រ​បានឃើញ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ម៉ោង​៩ និង៥​នាទីព្រឹកថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦នេះ ត្រង់ចំណុច​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​ស្រែ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​ក្រឡុក​ស៊ីម៉ង់​ដែល​ក្រឡាប់​នោះ ម៉ាក OTRUK ពណ៌​ស្លែ ពាក់​ស្លាក់​លេខ ភ្នំពេញ 5A-0975 ត្រូវ​ក្បាលរថភ្លើង​ដែលមាន​លេខ​សំគាល់ BB1004 បុក​ចំពាក់​កណ្ដាល​បណ្ដាល​ក្រឡាប់​ផ្ងារជើង​ឡើងលើ​នៅនឹងកន្លែង​កើតហេតុ​តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​ទេ​។​
​ប្រជាពលរដ្ឋ​បានអោយដឹងថា​នៅមុន​កើតហេតុ​ពួកគាត់ ឃើញ​មាន​ក្បាលរថភ្លើង​មួយ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅយក​ទំនិញ​នៅឯ​ខេត្តកំពត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ចំណុចកើតហេតុ គឹ​ឃើញ​រថយន្ត​ក្រលុក​ស៊ីម៉ង់​នោះ​ដែល​កំពុង​ចត​ស្ងៀម​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាន​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​គាប់​ជួន​រថភ្លើង​ក៏ត្រូវ​រថភ្លើង​បុក​តែម្តង តែ​សំណាងល្អ​រថភ្លើង​បើក​ក្នុង​ល្បឿ​ង​យឺត​ទើប​មិន​បណ្តាលអោយមាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​។​
​ក្រោយពេល​កើតហេតុ​តៃកុង​បើករថយន្ត​ក្រលុក​នោះ​ស៊ីម៉ង់​បាន​រត់គេចខ្លួន​បាត់ស្រមោល​ហើយក៏​ត្រូវ​សមត្ថកិច្ច​បានធ្វើការ​វាស់វែង​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​វិធានការ​៕​បញា​

15423636_1803197583252137_1677324475_n15419356_1803197566585472_1203981399_o15398991_1803197563252139_540791272_o