ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះនៅក្នងសាលប្រជុំសាលាខេត្តបាត់ដំបងបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តបាត់ដំបង។ ពិធីនេះស្ថិតក្រោមវត្តមាន គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ តំណាងលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត។
ការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចលោក ជា ពិសិដ្ឋ ប្រធានសាខាពន្ធដារចាស់ដាក់ឲ្យចូលនិវត្តន៍ និងជំនួសវិញដោយលោក ហេង ជំនិត ជាប្រធានសាខាពន្ធដារថ្មីខេត្តបាត់ដំបង។
នាឱកាសនោះដែរ លោក ហេង ជំនិត ក៏បានប្តេជ្ញាថានឹងខិតខំបំពេញភារកិច្ចប្រឹងប្រែងតទៅមុខទៀត ឱ្យបានល្អ៕