ពីថ្ងៃទី១៧ ដល់ ១៩ ខែធ្នូ សីតុណ្ហភាពអាចនឹងចុះត្រជាក់ពី១៧ដល់១៩អង្សាសេ
រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា សីតុណ្ហភាពនៅកម្ពុជានឹងចុះត្រជាក់ ហើយភ្លៀងអាចនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើននៅតាមបណ្ដាខេត្តមួយចំនួន។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ការចុះត្រជាក់ និងភ្លៀងនៅតែបន្តធ្លាក់ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី ១៩ធ្នូ ដោយសារខ្យល់មូសុងឦសានខ្សោយ និងសម្ពាធទាបនៅសមុទ្រចិន ខាងត្បូងបាននិងកំពុងបង្កើនឥទ្ធិពលលើ ប្រទេសកម្ពុជា៕