លោក​ស៊ិន ច័ន្ទ​ឆា​យ៉ា កូនប្រុស​អធិរាជ សម្លេង​មាស​លោក​ស៊ិន ស៊ី​សាមុត​បានទទួល​មរណៈភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ស៊ិន ច័ន្ទ​ឆា​យ៉ា កូនប្រុស​របស់​ម្ចាស់​អធិរាជ​សម្លេង​មាស ស៊ិន សាមុត បាន​ស្លាប់​ដោយ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នៅវេលា​ម៉ោង ១១:០០ នាទី ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ នៅ​គេហដ្ឋាន​របស់លោក​នៅ​ខណ្ឌទួលគោក​។​

​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ លោក ស៊ីន ច័ន្ទ​ឆា​យ៉ា បាន​អញ្ជើញ​ទៅ​ផឹក​កាហ្វេ នៅក្បែរ​ផ្ទះ​ដូច​សព្វមួយដង​។ ក្រោយ​ត្រឡប់​ពី​ផឹក​កាហ្វេ​ចូលដល់​ក្នុងផ្ទះ ស្រាប់តែ​រអិល​ជើង​ដួល​បោក​ក្បាល ដាច់​សរសៃឈាម​ស្លាប់​តែម្តង​។​បច្ចុប្បន្ន​សព​របស់លោក ស៊ីន ច័ន្ទ​ឆាយា ត្រូវបាន​តម្កល់​ធ្វើបុណ្យ នៅក្នុង​គេហដ្ឋាន​ស្ថិតក្នុង សង្កាត់ ទឹកល្អក់​ទឹក​ទី ៣ ខណ្ឌទួលគោក​។​

​លោក​ស៊ិន ច័ន្ទ​ឆាយា មាន​អាយុ​៥៧ ឆ្នាំ ដែលជា​កូន​ទី​ពីរ​របស់លោក​ស៊ិន ស៊ី​សាមុត​។ លោក​បាន រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី សំ សាន ព្រមទាំង​មានកូន​បីនាក់ ប្រុស​២ នាក់ និង​ស្រី​ម្នាក់​៕

------------