ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​​ល្បែង​ស៊ី​មួយកន្លែងនៅស្អាងឃាត់ម​នុស្ស​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2016 ក+ ក-

ខេត្តកណ្តាល​៖​នគរបាល​ខេត្តកណ្តាលបានឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​បៀរ​មួយក្រុម​មាន​គ្នា​១០​នាក់ ​ខណៈ​កំពុង​លេង នៅ​ម៉ោង​១២ និង​០៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​លោក សេង សុជាតិ អធិការនគរបាល ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​៖
​ទី​១៖ សឿង សុខ​ឃឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ១៦០០០០​រៀល ។ ទី​២៖ ឈ្មោះ ឌុល ខាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៤៤៩០០០​រៀល​។ ទី​៣៖ ឈ្មោះ វឿន សុវណ្ណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​១៥០០០​រៀល​។ ទី​៤៖ ឈ្មោះ កន សុខ​ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៣០៥០០០​រៀល​។ ទី​៥៖ ឈ្មោះ ចឹក វ៉េង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​៥៨៤​ដុល្លារ​។ ទី​៦៖ ឈ្មោះ កាន ស៊ី​ណេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ១៤០៣០០​រៀល​។ ទី​៧៖ ឈ្មោះ ប្រាក់ សួន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់​ម៉ូតូឌុប​មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​១៩០០០​រៀល​។ ទី​៨៖ ឈ្មោះ ថា​ត់ គ្រឿន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ជនជាតិខ្មែរ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​២១៥០០​រៀល​។ ទី​៩៖ ឈ្មោះ គង់ សេត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន ៧៤០០០​រៀល​។ ទី​១០៖ ឈ្មោះ ឡោ ភា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យ​យោធា​១៧៩ មាន​ប្រា​ក់ជាប់​ខ្លួន​ចំនួន​៤៤៩០០០​រៀល និង​៩០០​ដុល្លារ​។ លោក​បាន​បន្តថា មុនពេល​កើតហេតុ ដោយ​ទទួល​ព័ត៌មាន​ផ្ទះ​ខាងលើ មាន​លាក់​លួច​លេងល្បែង​ស៊ីសង​នោះ ទើប​នគរបាល​ស្រុក​ស្អាង សហការ​ជា​ជាមួយ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្តកណ្តាល បាន​ប្រតិ​បត្ដ​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ចំនួន​០២​វង់ នៅ​ចំណុច​ក្នុង​បន្ទប់​របស់​ឈ្មោះ ណេង ស្ថិត​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១០​នាក់ និង​វត្ថុតាង​បៀរ​ចំនួន​២​ហ៊ូ តុ​ដែក​១, កំរាល​២, កៅអី​ជ័រ​ចំនួន​១៥ ម៉ូតូ​ចំនួន​៥​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង កសាង​សំណុំរឿង​ចាត់ការ ទៅតាម​នីតិវិធី​៕

15403244_1804857249752837_689258110_n15423788_1804857223086173_207438732_n 15497909_1804857213086174_411285365_n