មាន​អ្នក​បន្លំ​ជា​អាជ្ញាធរ​ចុះ​កំណត់​ព្រំប្រទល់​រំលោភ​យក​ដី​ពលរដ្ឋ​នៅស្រុកអន្លង់វែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2016 ក+ ក-

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​រឿង​ដែល​ពុំ​និក​ស្មាន​ដល់ ខណៈដែល​មនុស្ស​មួយក្រុម​បាន​បន្លំ​ធ្វើជា​អាជ្ញាធរ ហើយ ចុះទៅ​កំណត់​ទីតាំង ព្រំប្រទល់ ! លើដី​ប្រជាពលរដ្ឋ ដែល​កំពុង​អាស្រ័យ​ផល ដំណាំ​ដំឡូង នៅ​ចំនុច ភូមិ​ដីក្រហម ឃុំ​លំ​ទង ស្រុក អន្លង់វែង មិនតែប៉ុណ្ណោះ​ជន​ទាំង​នោះបាន​កាច់ បំផ្លាញ​ផល ដំឡូង អស់​មួយ​ចំនូ​ន​ទៀតផង ។ ហេតុការណ៍​នោះបាន​កើតឡើង កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ កន្លងមក​ថ្មីៗ​នេះ ។​
​តំណាង​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖ ពួកគាត់​រស់នៅ​លើ ដី នេះ​ម្នាក់ៗ​ចាប់តាំងពី​ឆ្នាំ ២០០៧ មក​ម្លេះ ហើយ​អាស្រ័យ​ផល​លើដី របស់គាត់ រៀងៗ​ខ្លួន យ៉ាងហោចណាស់ ចាប់ ពី ០៣ ឆ្នាំ ដែរ មិន​ដែលមាន​អ្នកណា​មក​អះអាងថា ជា​ដី​របស់ខ្លួន​ឡើយ រហូតមកដល់​ពេលនេះ​ស្រាប់តែ​លេចមុខ ជន​ទាំង​០៣ មាន​ម្នាក់ ពាក់​ម៉ាស់​ជិត បានគ​ម្រាម​ដាក់​គាត់​ថា ដី​នៅ ចំនុច​នេះ សុទ្ធសឹង ជា​ដី​របស់​ពួកគេ ទាំងអស់ ខណៈនោះ​រូបគាត់​ក៍​សួរនាំ​ទៅកាន់​ជន ទាំង​០៣​នាក់ ផងដែរ ប៉ុន្តែ​ជន​នោះ មិនបាន​បញ្ជាក់​ពី អត្តសញ្ញាណ្ណ ប្រាប់​គាត់​ឡើយ រួចហើយ​ពួកគេ​ទាំង​០៣ ដើរចេញ​តែម្តងទៅ ។​
​លោក យី ណ​យ មេភូមិ​ដីក្រហម បានបញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​ថា​៖ ជន​ទាំង​០៣​នាក់​ខាងលើ ចុះមក​កំណត់​ទីតាំង​ដី​នេះ មិនបាន​ប្រាប់​គាត់​ទេ ! ហើយ​ជន​នោះ​មិន ទាន់ ដឹង ជា​អ្នកណា​ដែរ ហើយ​ពេលនោះ​កំពុងស្ថិត​ក្នុង​តាមដាន​នៅឡើយ ។​
​លោក មេភូមិ​បានបញ្ជាក​បន្ថែមថា​៖ ប្រជាពលរដ្ឋ​រស់នៅ​ចំនុច​ដីក្រហម មាន​ចំនួន ១៤៨ គ្រួសារ ម្នាក់ៗ​រស់នៅ អាស្រ័យ​ផល​ចាប់​តាំង ពី​ឆ្នាំ ២០០៧ មិន​ដែលមាន​បញ្ហា​អ្វី​កើតឡើង ឡើយ !!! កាលពី​កន្លងមក​ទំនាស់​បែបនេះ មាន ! នៅ​ភូមិ​គេ​ផ្សេង ! ប៉ុន្តែ​ជនខិលខូច​ទាំងនោះ រំលោភ យក​ពី​ប្រជាជន​មិនបាន ! ឥឡូវ​បាន​រាលដាល​ដល់​ភូមិ​ដីក្រហម​ម្តង​ហើយ ។​
​សកម្មភាព​នេះ អាចទាក់ទង​ក្រុម​រៀបចំ​ដី​ឲ្យ​ក្រុមហ៊ុន​ចំនួន ២០០ ហិកតា ! ដោយសា ជនខិលខូច​មួយចំនួន បាន​យក​ដី​លក់​ជា​បន្តបន្ទាប់ ដល់ពេល​ក្រុមហ៊ុន ទាមទា ដី​មិនមាន ក៍​ដើរ ចុច GPS រំលោភ​លើដី ប្រជាពលរដ្ឋ ដោយ​សំអាង​ទៅលើ ប័ណ្ណ​កម្ម​សិទ្ធ ព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន រហូតមកដល់​ពេលនេះ មិនទាន់​ស្គាល់ ប្លង់ដី នៅឡើយ​ទេ៕

21971