លោក សម រង្ស៊ី អះអាងថា នរណា​ប៉ុនប៉ង​បំបែក​សម រង្ស៊ី ពី កឹម សុខា គឺ​កំពុងតែ​យល់សប្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី ដែល​កំពុង​និទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​លើកឡើងថា អ្នក​ដែល​ប៉ុនប៉ង​បំបែក​រូបលោក​ចេញពី​លោក កឹម សុខា គឺ​កំពុងតែ​យល់សប្តិ​សុទ្ធសាធ​។ លោក​ថា សម រង្ស៊ី និង កឹម សុខា តំណាង​ឲ្យ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជារាស្ត្រ​ខ្មែរ​។​
​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី លោក​សរសេរថា រូបលោក​និង​លោក កឹម សុខា មិន​ចាញ់​សម្លុត​គេ និង​មិន​លក់ខ្លួន​ឲ្យ​គេ​នោះទេ​។ លោក​បញ្ជាក់ថា កុលបុត្រ​ខែ្មរ​ទាំង​២​នាក់​នេះ​បង្ហាញថា នៅមាន​កូន​ខ្មែរ​ដ៏​ឆ្នើម​និង​ថ្លៃថ្នូរ​ដែល​ដាច់ខាត​មិន​ចាញ់​សម្លុត​គេ និង​មិន​លក់ខ្លួន​ឲ្យ​គេ​។ នរណា​ដែល​កំពុង​ប៉ុនប៉ង​បំបែក សម រង្ស៊ី ពី កឹម សុខា គឺ​កំពុងតែ​យល់សប្តិ​សុទ្ធសាធ​។​
​គេ​មិនដឹងថា តើ​អ្នកណា​ដែល​បំបែកបំបាក់​លោក សម រង្ស៊ី និង​លោក កឹម សុខា នោះទេ​, ហើយក៏​មិនដឹងថា តើ​លោក សម រង្ស៊ី ឬ អ្នកផ្សេង​ទៀត​ដែល​កំពុងតែ​យល់សប្តិ​សុទ្ធសាធ​នោះ​៕

cnrp-leader-131217-freedompark-oukdom