បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​បង្កប់​ការជក់​គ្រឿងញៀន​ឃាត់​មនុស្ស​៦​នាក់ ម៉ូតូ​២​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2016 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី ឃាត់​យុវជន​ប្រុស​ស្រី​៦​នាក់​ត្រូវ​បានមក​ប្រមូលផ្តុំ​គ្នា​សេប​គ្រឿងញៀន​នៅក្នុង​ផ្ទះ​ដែល​បាន​បើក​ហ្គេម​បាញ់​ត្រី​នេះ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ភូមិ​ចោមចៅ សង្កាត់​វោ​ម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ២០១៦​នេះ​។​
ការចុះ​បង្ក្រាប​នេះ​ដោយសារ​តែមាន​ការចូល​រួមសហការ​ពី​ប្រជាពលរដ្ឋ និង​អាណាព្យាបាល​រាយការណ៍​បន្ទាប់ពី​បាន​ពង្វក់​កូន​របស់​ពួកគាត់​ភ្លេច​ទាំង​សាលា មិន​ទាំង​ចូល​ផ្ទះ ហើយ​ខ្លះ​ចេះ​លួច​ទ្រព្យសម្បត្ដិ លុយកាក់​ក្នុងផ្ទះ​យកមក​លេង​ហ្គេម​នេះ​ទៀតផង​។​
​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ផ្ទះ​បើក​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ក្នុង​ខណ្ឌ​ពោធិ៍​សែន មាន​សរុប​មិនតិចជាង​១០​កន្លែង​ទេ​ដោយឡែក​ពេល​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​អាជ្ញាធរ​ខណ្ឌ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ ទូ​ហ្គេម​បាញ់​ត្រី​២​ទូ ម៉ូតូ​២​គ្រឿង ថ្នាំញៀន​មួយកញ្ចប់ កៅអី​២០ កង្ហា​ល់​១ ធុង​ទឹកកក​១ ទឹក​សុទ្ធ​២​យួរ និង​សំភារៈប្រើប្រាស់​មួយចំនួន​។​
​ក្រោយពេល​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ខាងលើ មនុស្ស​ទាំង​៦​នាក់​ត្រូវបាន​នាំខ្លួន​ទៅកាន់​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ធ្វើការ​អប់រំ រីឯ​ទូរ​ហ្គេម​យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ការកម្ទេច​ចោល​នៅពេល​ក្រោយ​៕

15540478_1805404879698074_839692791_o15536981_1805404883031407_967606159_o15515861_1805404876364741_1034953454_o