លោក ស៊ា​ង ចែត បន្តការងារ​មេឃុំ​ក្រោយ​ចេញពី​ពន្ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2016 ក+ ក-

ខេត្តកំពង់ចាម​៖​តាម​ព័ត៌មាន​ទទួលបាន​លោក ស៊ា​ង ចែត មេឃុំ​មកពី​គណបក្ស សម រង្ស៊ី បាន​ចូលទៅ​កាន់តំណែង​ជា​មេឃុំ​ឡើងវិញ បន្ទាប់ពី​ចេញពី​ពន្ធនាគារ​ព្រៃ​ស​ជិត​មួយ​សប្តាហ៍​។ មេឃុំ​រូបនោះ​ក៏បាន​បង្ហាញ​នូវ​ក្តីសប្បាយ​រីករាយ​ផងដែរ ខណៈ​បាន​ទៅកាន់​មុខតំណែង​ដែល​បាន​បាត់បង់​ជិត​១​ឆ្នាំ​។​
​លោក ស៊ា​ង ចែត មេឃុំ​ស្រក​នៃ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស​កាលពី​ថ្ងៃទី ៨ ខែធ្នូ​តាមរយៈ​ការសម្រុះសម្រួល​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​ឃុំខ្លួន​ជាង ៦ ខែ​នៅ​ពន្ធនាគារ​ព្រៃ​ស​។​
​លោក ស៊ា​ង ចែត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នៅតែ​ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​ទាំងពីរ​ធ្វើយ៉ាងណា​ឱ្យ​លោក​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០១៧ បន្ទាប់ពី គជប បានបញ្ចប់​ការចុះឈ្មោះ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា​មុនពេល​លោក​ចេញពី​ពន្ធនាគារ៕

7-chat