បក្សប្រឆាំង​គ្រោង​ប្តឹង​ឲ្យ​លុបឈ្មោះ​ជនបរទេស​ជិត​៥​ពាន់​នាក់​ចេញពី​បញ្ជី​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោកស្រី ម៉េង សុភា​រី បាន​ប្រាប់​អ្នកកាសែត​នៅថ្ងៃនេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​ពាក្យ​ប្តឹ​ឲ្យ​លុបឈ្មោះ​ជនបរទេស​ចំនួន​៤៨៤០​នាក់ ចេញពី​បញ្ជី​បោះឆ្នោត​វិញ បន្ទាប់ពី​គណបក្ស​បាន​រកឃើញថា អ្នក​ទាំងនោះ​មិនបាន​បំពេញ​លក្ខណៈ​តាមច្បាប់​សញ្ជាតិ​របស់​ក​ម្ពុ​ជា ។​
​យ៉ាងណាក៏ដោយ លោកស្រី ម៉េង សុភា​រី បញ្ជាក់ថា ការប្តឹង​ឲ្យ​លុបឈ្មោះ គ្រាន់តែ​ជា​ជំ​ហ៊ាន​ដំបូង​ប៉ុណ្ណោះ បន្ទាប់មក យើង​នឹង​ពិនិត្យ​មើលថា តើ​ជន​ណា​ដែល​យើង​ត្រូវ​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​និង​ទៅ​តុលាការ បន្តទៀត ទាក់ទិន​នឹង​ការប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ក្នុងការ​មក​ចុះឈ្មោះ​បោះឆ្នោត រួមទាំង​ការប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​អត់​ស្របច្បាប់ ។​
​ទាក់ទិន​ករណីនេះ អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា អះអាងថា ដំណាក់កាល​នេះ គ​.​ជ​.​ប មិនទាន់​អាច​បង្ហាញ​បាន​ថា តើ​មានឈ្មោះ​ជនបរទេស​ប៉ុន្មាន​នាក់ ដែល​បាន​ចុះឈ្មោះ​រួច ហើយ​ត្រូវ​លុប​ចេញពី​បញ្ជី​វិញ ដោយសារតែ​ពួកគេ​មិនបាន​បំពេញ​លក្ខណៈ​សញ្ជាតិ​នោះទេ ដោយ​ថា​ត្រូវ​រងចាំ​ថ្ងៃ​បិទ​ប្រកាស​បញ្ជី​ដំបូង​នៅ​ដើមខែ​ក្រោយ​ជាមុនសិន ។ ប៉ុន្តែ​ក្រោយ​បិទ​បញ្ចប់​ការចុះឈ្មោះ គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្តឹង​ចំនួន​៩៧ លោ​កថា​ក្នុងនោះ​មាន​៤​បណ្តឹង ប្តឹង​ពី​ជនបរទេស​ដែល​បាន​ចុះឈ្មោះ​រួចហើយ៕

12photo_template_872x562