ជប៉ុនផ្តល់ថវិការជាង១លានដុល្លារដល់សាលាក្តីខ្មែរក្រហម
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយថវិកាថ្មីមួយទៀតប្រមាណ ១,៣៩លានដុល្លារសហរដ្ឋអាមេរិក ដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីបន្តដំណើរ ការ ស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម ។
នៅក្នុងសេចក្តីប្រកាសព័ត៌មនា របស់សាលាក្តីខ្មែរក្រហម នៅថ្ងៃទី១៩ ខែមករា បង្ហាញថា ថវិកាចំនួន១.៣៨៥.៥៦៧ ដុល្លារ ដល់ភាគីអន្តរជាតិនៃ សាលាក្តីខ្មែរក្រហម ។
បើតាម លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យ រដ្ឋបាល នៃសាលាក្តីខ្មែរក្រហម បានថ្លែង អំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន សម្រាប់ការបន្ត គាំទ្រតុលាការមួយនេះ៕