ចាប់ពី​ឆ្នាំ​២០១៧​រាជរដ្ឋាភិបាល​នឹង​ប្រើ​វិធានការ​ក្តៅ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​ទើបបាន​ដាក់ចេញ​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ រយៈពេល​៦​ខែ (​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខណដែល​វិធានការ​នោះ​អាចជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុងការ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​
​យុទ្ធនាការ​នេះ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជា អនុប្រធាន ។​
​ការដាក់ចេញ​វិធានការ​នោះ​ត្រូវបាន​គេ​កត់សម្គាល់ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន​មក​កម្ពុជា ខណដែល​ប្រធានាធិបតី​រូបនោះ​បាន​ប្រើ​វិធានការ​ក្តៅ​បំផុត​ពុំ​ធ្លាប់មាន​លើ​ពិភពលោក ក្នុងការ​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ក្នុងប្រទេស​របស់លោក ៕

1fn-2016-12-14-08-24-11-1407408fn-2016-12-14-08-24-16-5