លោក កឹម សុខា ចេញទៅកាន់ប្រទេសថៃជាមួយកូនស្រីព្រឹកមិញ
រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ CNRP បានឲ្យដឹងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រួមទាំងកូនស្រីបានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ នៅម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីពិនិត្យសុខាភាពមាត់-ធ្មេញ។
គេពុំទទួលបានព័ត៌មានណាផ្សេងទៀត ទាក់ទងការចាកចេញរបស់មេដឹកនាំបក្សប្រឆាំងទៅប្រទេសថៃនេះទេ ។ ប៉ុន្តែមន្ត្រីមួយចំនួនលួចប្រាប់ក្រៅផ្លូវការថា លោក សម រង្ស៊ី អាចនឹងធ្វើដំណើរស្កាត់ទៅជួបលោក កឹម សុខា នៅប្រទេសថៃផងដែរ៕