ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្នុងមួយថ្ងៃទៅមួយថ្ងៃគេឃើញពលរដ្ឋខ្មែររាប់រយនាក់បាននាំគ្នាសម្រុកទៅរកការងារធ្វើនៅស្រុកថៃតាមច្រកទ្វារតំបន់គីឡូ១៣ ស្ថិតនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងដោយមិនស្រាកស្រាន និងត្រូវសមត្ថកិច្ចចាប់បញ្ជូនត្រឡប់មកវិញក៍ច្រើនលើសលប់ផងដែរ។
ប្រភពព័ត៌មានបានអោយដឹងថា នៅក្នុងរយៈពេលពីរបីថ្ងៃដើមខែធ្នូរហូតពាក់កណ្តាលខែធ្នូ នេះគេសង្គេតឃើញមានប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីរាប់រយនាក់ចេញមកពីបណ្តាខេត្តនានាមកស្នាក់នៅតាមច្រកល្បៀងដើម្បីនាំគ្នាដើម្បីសម្រុកចូលទៅរកការងារធ្វើនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃតាមច្រកគីឡូ១៣ស្រុកសំពៅលូនជាហូហែរ ។
យោងតាមការអះអាងរបស់ប្រជាពរដ្ឋឆ្លងដែនទាំងនោះបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦នេសមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន៥៩២នាក់ក្នុងនោះមានស្ត្រីចំនួន២០១នាក់មកប្រគល់ឲ្យសមត្ថកិច្ចខ្មែរប្រចាំច្រកភ្នំដីកីឡូម៉ែត្រ១៣ទាំងនោះដែលធ្វើអោយពួកគាត់សម្រេចចិត្តជាដដែលដើម្បីចំណាកស្រុកមករកការងារនៅស្រុកថៃនេះដោយសារពួកគាត់គ្មានការងារធ្វើបន្ទាប់ពីច្រូតកាត់ហើយនៅស្រុករបស់ខ្លួនពុំសូវមានការងារធ្វើផងទើបពួកគាត់សម្រេចចិត្តបន្តដំណើត្រឡប់ ទៅរកការងារដើម្បីធ្វើ ដោះដូរសោហុយខ្លះៗ ជាបន្តទៀត។
ហើយម្យ៉ាងវិញទៀតតំលៃស្រូវឆ្នាំនេះក៍ចុះថោកធ្វើឧ្យជីវភាពរបស់ពួកគាត់ជួបការលំបាកនិងជំពាក់លុយធានាគាផងវ័ណ្ឌកទៀតផង ។
ពិសេសទៅទៀតនោះរដូវនេះជារដូវដែលប្រជាពរដ្ឋថៃនិងថៅកែថៃកំពុងរកកម្មករដើម្បីធ្វើការងារនិងជារដូវប្រមូលផលរបស់ថៃផង ។
ពាក់ព័ន្ទនិងករណីដែលប្រជាពរដ្ឋធ្វើដំណើទៅរកការងារធ្វើនៅតាមច្រកផ្សេងៗខាងលើនេះដែរសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារនោះបានបញ្ជាក់ប្រាប់សារពត៌មានយើងផងដែរថា៖ពួកគាត់ពុំបានយកលុយពីក្រុមប្រជាពលរដ្ឋនោះឡើយគ្រាន់តែជួយសម្របសម្រួលឧ្យពួកគាត់ធ្វើដំណើរដោយងាយស្រួលនិងឧ្យថៅកែថៃមកធានាកុំឧ្យមានបញ្ហាក្នុងការធ្វើដំណើរទៅវិញទៅមកដោយសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជួនប្រទះនូវទុក្ខលំបាកទាំងឡាយនោះ៕
ពលរដ្ឋខ្មែរទៅរកការងារធ្វើនៅថៃក៏ច្រើន អាជ្ញាធរថៃចាប់បញ្ជូនមកវិញក៏ច្រើន