រាជធានីភ្នំពេញ៖ក្រុមជនមិនស្គាល់មុខបានជិះម៉ូតូបាញ់រះជាច្រើនគ្រាប់ទៅលើក្លឹបកំសាន្ត Epic បណ្តាលឲ្យសន្តិសុខម្នាក់បាក់ជើងខាងស្តាំ និងបែកគ្រាប់ភ្នែកខាងឆ្វេង ខណៈដែលសន្តិសុខរូបនោះ និងជាច្រើននាក់ទៀតកំពុងឈរឈាមនៅខាងមុខក្លឹបកំសាន្ត។ ករណីនេះកើតឡើងនៅវេលាម៉ោងប្រមាណ៣ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយបាញ់ប្រហារជនមិនស្គាល់មុខមានគ្នា៥-៦នាក់ ជិះម៉ូតូ៣-៤គ្រឿង បានជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ទោះបីជាយ៉ាងអាជ្ញាធរបានឲ្យដឹងថា សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីបាញ់ប្រហារនេះផងដែរ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ព្រោះរងរបួសធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ក្លឹបកំសាន្ត Epic ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕