ដោយ៖ប៉ែន សុផល
បាត់ដំបង៖បន្ទាប់ពីសម្តេចក្រឡាហោមបានចេញបទបញ្ជាយ៉ាងក្តៅគគុកកាលពីថ្ងៃទី២៦ វិច្ឆិកា កន្លងទៅឲ្យអាជ្ញាធរក្នុងមូលដ្ឋានបង្កើនការយកចិត្តទុកដាក់នូវល្បែងស៊ីសងដែរកើតមានជាហូហែដោយមិនខ្លាចពីអជ្ញាធរមានសម្ថកិច្ចនោះឡើយ។
យ៉ាងណាមិញនៅក្នុងភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានល្បែងបញ្ជល់មាន់១កន្លែងបានបើកឲ្យលេងយ៉ាងអនាធិប្បតេយ្យ នៅភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងដែលមានម្ចាស់សៃវៀន ឈ្មោះ ម៉ៅ ។
ក្នុងនោះអ្នកយកព័ព៍មាន យើងបានចុះដល់នឹងកន្លែងផ្ទាល់ហើយនៅពេលនោះស្រាប់តែអ្នកញៀនល្បែងមួយក្រុមនេះបានជេប្រមាថមកលើ អ្នកយកព័ត៍មានយ៉ាងខ្លាំងៗ ។ អ្នកដែលជេប្រមាថនេះប្រហែលជាគ្មានម្ដាយនិងបងប្អូនស្រីទេមើលទៅ ។
តាមប្រភពច្បាស់ការនៅនិងកន្លែងបានឲ្យដឹងថា អ្នកមកលេងល្បែងប្រជល់មាន់ខាងលើនេះមិនតិចពី២០០នាក់នោះទេ ហើយក៏មានប៉ូលិស PMទាហ៊ាន អាជីករក្នុងផ្សារមោងផងដែររួមទាំងអ្នករត់ម៉ូតូឌុបផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេប្រជាពលរដ្ឋនៅក្នុងភូមិទាំងមូលមានការព្រួយបារម្ភ ពីការលេងល្បែងខាងលើនេះកើតមាននូវចោរលួចឆកប្លន់ និងអំពើហឹង្សារក្នុងគ្រូសារនិងជិតខាងជាដើម ។ ប្រជាពលរដ្ឋបានទទួចសូមឲ្យ សមត្ថកិច្ចជួយបង្ក្រាបនៅល្បែងស៊ីសងខាងលើនេះផង ។
ជាពិសេសអជ្ញាធរត្រូវបង្ក្រាបអ្នកញៀននឹងល្បែងទាំងនោះដែលបានជេប្រមាថមកលើអ្នកយកព័ត៌មានយើង
បន្ទាប់ពីសម្ដេចក្រឡាហោមថែមទាំងបញ្ជាឲ្យមានចំណាត់ការតឹងរឹងតាមផ្លូវច្បាប់ទៅលើម្ចាស់ទីតាំង ឬអ្មកនៅពីក្រោយខ្នងនៃបនល្បែងខុសច្បាប់ទាំងនោះទៀតផង មិនថា អ្នកកាងល្បែងស៊ីសងនោះ មានឋានៈឬបុណ្យស័ក្ដិធំប៉ុណ្ណានោះទេ ។ ប៉ុន្តែបទបញ្ជាដ៏ក្ដៅគគុករបស់សម្ដេចក្រឡាហោម ដែលបានចេញនូវសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងខុសច្បាប់ផងនោះគេមិនទាន់ឃើញសមត្ថកិច្ចនៅក្នុងខេត្តបាត់ដំបង ចាប់ផ្ដើមកំរើកចុះបង្ក្រាបបនល្បែងដែលកំពុងរីកដូចផ្សិតស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្តនៅឡើយ។
បើតាមប្រភពពីសមត្ថកិច្ចបានទម្លាយឲ្យដឹងថា ទីតាំងល្បែងហ្គេម ទីតាំងភ្នាល់បាល់ និងល្បែងនានាដែលឡាយផ្ទាល់ពីកាស៊ីណូតាមអ៊ីនធើរណេតមានយ៉ាងតិចជាង២៥កន្លែង នៅក្នុងក្រុងបាត់ដំបង ។ នេះមិនទាន់និយាយអំពីទីតាំងកត់កន្ទុយលេខទាំងតូចទាំងធំដែលកំពុងដំណើរការរាប់រយកន្លែងនៅឡើយទេ ហើយក៏មិននិយាយបនល្បែងនៅតាមបណ្ដាស្រុកផ្សេងៗទៀតដែរ។
ចំណែកសមត្ថកិច្ចខេត្តបាត់ដំបងហាក់នៅមិនទាន់គិតគូរអំពីបទបញ្ជា ឬសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ដែលបញ្ជាឲ្យចាត់វិធានការបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមួលដ្ឋាននៅឡើយទេ ខណៈដែលល្បែងស៊ីសងកំពុងផុសផុលយ៉ាងខ្លាំងពាសពេញក្រុងបាត់ដំបង និងតាមបណ្ដាស្រុកមួយចំនួនទៀតក្នុងខេត្ត ។
បើតាមការកត់សម្គាល់ ល្បែងស៊ីសងខុសច្បាប់ដែលកំពុងបំពុលប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ស្ទើរគ្រប់ស្រទាប់នោះ គឺល្បែងចាក់បាល់ ល្បែងកន្ទុយលេខ និងទីតាំងល្បែងហ្គេមផ្សេងៗផងដែរ ៕
ល្បែងស៊ីសងគ្រប់ប្រភេទរីកដូចផ្សិតក្នុងខេត្តបាត់ដំបងសមត្ថកិច្ចមិនអើពើ