គំរាមរំលោភ​កូនស្រី​ចុង​សម្រេច​ជាង​១០​ដងទើបបែកការណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​ខេត្តស្ទឹងត្រែង​៖​កុមារី​រងគ្រោះ​ម្នាក់​ត្រូវ​ឪពុកចុង​ខ្លួន​គម្រាម​ចាប់រំលោភ​បានសម្រេច​រហូត​ជាង​១០​ដងដឹង​រឿង​ដល់​ម្តាយបង្កើត​ទៅ​ដាក់ពាក្យ​បណ្តឹង​ត្រូវ​កម្លាំង​នគរបាល​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​ឃាត់ខ្លួន​រួច​បញ្ជូនទៅ​តុលា​នៅ​ព្រឹក​ថ្ងៃ​២០ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។ ការឃាត់​ជន​ល្មោភកាម​ជា​ឪពុកចុង​នោះបាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៣ និង​៣០​ថ្ងៃ​១៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ព្រៃ​ចាស់​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​។​
​យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​កុមារី​រងគ្រោះ​ឈ្មោះ គូ ប៊ូ​ខៃ អាយុ​៣៤​ឆ្នាំ ចុះ​ថ្ងៃទី​១៩​ធ្នូ​២០១៦ សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​។​
​សមត្ថកិច្ច​អោយដឹងថា ជនសង្ស័យ​(​ឪពុកចុង​)​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ចាយ ចៅ​នី រស់នៅ​ភូមិ​ស្តៅ​០១​ឃុំ​ស្តៅ​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ ថ​.​ណ អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​។​
​កុមារី​រងគ្រោះ​ខាងលើ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ខែតុលា ឆ្នាំ​២០១៦​កន្លងមក​ខ្លួន​កំពុង​ដេក​នៅក្នុង​បន្ទប់​ក៏​ស្រាប់តែ​ឪពុកចុង​ឈ្មោះ ចាយ ចៅ​នី ចូលមក​ស្ទាបអង្អែល​លើ​ខ្លួន រួច​គម្រាមថា បើ​ហ៊ាន​ប្រាប់​ម្តាយ​ឯង​អញ​មិនអោយ​គ្រួសារ​ហ្នឹង​មាន​សេចក្តីសុខ​ទេ ហើយក៏​រំលោភ​បានសម្រេច​តែម្តង​។ នាង​បន្តថា បាន​មួយ​សប្តាហ៍​ក្រោយមក ឪពុកចុង​ខ្លួន​បាន​លួង​នាង​ចាប់រំលោភ​បានសម្រេច​ថែមទៀត និង​ក្រោយៗ​ទៀត​ឪពុកចុង​របស់​នាង​បាន​ចាប់រំលោភ​សម្រេច​ជា​បន្តបន្ទាប់​រហូតដល់​១០​ដង​ទើប​ម្តាយបង្កើត​ដឹង​រឿង​ក៏​ដាក់ពាក្យ​បណ្តឹង​តែម្តង​។
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ និង​គម្រាម​កុមារី​ជា​កូនចុង​របស់ខ្លួន​ប្រាកដ​មែន​។ កម្លាំង​នគរបាល​កណ្តាល​ព្រហ្មទណ្ឌ​បាន​កសាង និង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

15658767_1808562249382337_1807952371_ofn-2016-12-20-10-33-26-1