ដោយ៖ប៉ែន សុផល
បាត់ដំបង៖យ៉ាងហោចណាស់មានមនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលខណះដែលពួកគេបើកម៉ាស៊ីនបោកចូលទៅបោកស្រូវនៅក្នុងស្រែរបស់ខ្លួនបានជាន់មីនតោនបណ្តាលអោយផ្ទុះ។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះកើតឡើងកាលពីវេលាម៉ោង៨ និងនាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ស្ថិតក្នុងចំណុចក្រុមទី១៣ ភូមិកណ្ដាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចនៅមូលដ្ឋានបានប្រាប់អោយដឹងថា ជនរងគ្រោះដោយសារផ្ទុះគ្រាប់មីនតោនខាងលើរួមមាន៖ទី១ឈ្មោះ ភ្លាន វុធ ភេទប្រុស អាយុ២៨ឆ្នាំមុខរបរស្រែចំការ(របួសចំជើងខាងស្ដាំ ធ្ងន់)។ ទី២ឈ្មោះ សយ សុគា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរស្រែរចំការ(របួសចំមុខនិងចង្កេះ ស្រាល)ទាំងពីរនាក់រស់នៅភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ចំណែកម៉ាស៊ីនបោកស្រូវរងការខូចខាតទាំងស្រុង៕
ផ្ទុះមីនតោនបណ្តាលអោយមនុស្ស២នាក់រងរបួសធ្ងន់