កោះហៅប្រធានផ្សារស្រុកស្អាងទៅសួរនាំរឿងយកលុយពីពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី!
ខេត្តកណ្ដាល៖ប្រធានផ្សារស្អាងដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានសាលាដំបូងខេត្តកណ្ដាល ចេញដីកាកោះអោយចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធទៅនឹងករណីនៅបន្តយកលុយភាស៊ីពី ប្រជាពលរដ្ឋលក់ដូរនៅតាមកញ្ច្រែង កញ្ជើ ល្អី ក្នុងផ្សារល្មើសពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ។
តុលាការបានកោះហៅលោកប៉ោ សេង ប្រធានផ្សារស្អាង អោយចូលខ្លួនទៅបំភ្លឺនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ៕