ការកើនឡើង​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាច​នឹង​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា កំពុងតែ​ហក់​ឡើង​បន្តិច​ម្តងៗ​ចាប់ តាំងពី​ធនាគារកណ្តាល់​អាមេរិក បានសម្រេច​តម្លើង​អត្រា​ការប្រាក់ ០,២៥​ភាគរយ បន្ថែម​លើ អត្រា​ការប្រាក់​ចាស់​របស់ខ្លួន​ដែលមាន​ស្រាប់ និង​ក្រោយពី​ការជាប់ឆ្នោត​ប្រធានាធិបតី​ថ្មី គឺ​លោក ដូ ណា​ល់​ត្រាំ ខណដែល​មានការ​ព្យាករណ៍​ថា ប្រាក់​ដុល្លារ​អាមេរិក​ត្រូវគេ​រំពឹងថា នឹង​ឡើងថ្លៃ​ប្រហាក់​ប្រ ហែល​ប្រាក់​អឺរ៉ូ​របស់​សហគមន៍​អឺរ៉ុប​នៅ​ចុងឆ្នាំ ២០១៧​។​
​អ្នកសេដ្ឋកិច្ចវិទូ លើកឡើងថា ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក នឹង​បង្ក​ផល​ប៉ះ ពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស ដែល​និយម​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន ពិសេស​សម្រាប់​ការ​ដោះ ដូរ​ពាណិជ្ជកម្ម​របស់​ខ្លួន ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។​
​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​សម្តែង​ក្តី បារម្ភ​ថា ការ​ស្ទុះ​ឡើង​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក នឹង​អាច​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រ ទេស​កម្ពុជា ទៅលើ​ចំណុច​ពីរ​សំខាន់ៗ ក្នុងនោះ​រួមមាន​៖
​ទីមួយ​៖​នឹងធ្វើ​អោយមាន​លំហូរ​ប្រាក់​ដុល្លារ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ក្រៅប្រទេស​វិញ ហើយ ភ្លាមៗ​នេះ វា​នឹងធ្វើ​ឳ្យ​ប៉ះពាល់​ដល់​វិស័យ​មួយចំនួន ដូចជា វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ កម្ពុជា ខណៈ​គ្រឹះស្ថាន​ទាំងនេះ​ភាគច្រើន​ពឹងផ្អែក​ប្រាក់​ទុន​ពី​បរទេស​។ មួយវិញទៀត វា​ក៏ អាច​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​អចលនទ្រព្យ​ផងដែរ​។​
​ទី​ពីរ​៖ វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ដទៃ ទៀត នៅក្នុង​ប្រតិបត្តិ​ការដោះដូរ​ពាណិជ្ជ​កម្ម​របស់ខ្លួន ពិសេស​ការនាំចេញ​អាច​នឹង​មានការ ថមថយ​។ លោក​ថ្លែងថា កម្ពុជា គួរតែ​ជំរុញ​ការប្រើប្រាស់​រៀល​អោយបាន​ច្រើន ដើម្បី​ចៀសវាង​ការពឹង ផ្អែក​ដង្ហើម​គេ ហើយ​វា​អាច​បង្ក​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​នៅ​ថ្ងៃ​អនាគត៕

e02f3e899894d65165dee711d6f9050f_l