ដោយ៖ប៉ែន សុផល
បាត់ដំបង៖ជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋលួចចាន លូចទ្រព្យសម្បត្តិសកម្មក្នុងភូមិត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបញ្ជូនទីតុលាកា។ កម្លាំងរបស់ការិយាល័យបទល្មើសព្រហ្មទណ្ឌបានអោយដឹងថា÷ ត្រង់ចំនុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលជាញិកញាប់ទ្រព្យសម្បត្តិផ្សេងៗជាបន្តរបន្ទាប់។
ជនសង្ស័យដែលឃាត់ខ្លួនបន្ទាប់ពីបានចូលលួចកាបូបនិងលុយចំនួន២៩ម៉ឺនរបស់ប្រជាពលរដ្ឋ ចំនួន៤នាក់ទី១មានឈ្មោះភាព តា ភេទប្រុស អាយុ២២ឆ្នាំ ទី២ឈ្មោះភាព ភាន់ ភេទប្រុស អាយុ២០ឆ្នាំ ទី៣ឈ្មោះផល ផាន់ណា ភេទប្រុស អាយុ១៦ឆ្នាំនិងឈ្មោះចឹក បូរ៉ា ភេទប្រុស អាយុ១៦ឆ្នាំទាំងអស់គ្នារស់នៅសង្កាត់ចំការសំរោង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចរឹបអូសបានវីសាខាតមួយសន្លឹក តាតបន្ទប់សណ្ឋាគារមួយសន្លឹកនិងប្រាក់ខ្មែរចំនួន១០ម៉ឺនរៀល។ នៅថ្ងៃដដែលសមត្ថិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងអស់ទៅកាន់តុលាកាអនុវត្តតាមនីតិវិធីច្បាប់៕
មុខសញ្ញាលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចក្របួច