រឿង​ឃាតកម្ម​លើ​លោក កែម ឡី ស្ថិតក្នុង​នីតិវិធីតុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រឿង​ឃាតកម្ម​លោក កែម ឡី ពេលនេះ សំណុំរឿង​បាន​ទៅ​ដល់ដៃ​តុលាការ​ហើយ ហើយ​ករណី​ដែល​គណកម្មការ​ទី​១ រដ្ឋសភា​បានដាក់​លិខិត​មកកាន់​លេខាធិការដ្ឋាន​នៃ​រដ្ឋសភា​ដើម្បី​ស្នើសុំ​កោះហៅ​សម្តេច ស ខេង ឲ្យ​មក​ឆ្លើយ​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​ឃាតកម្ម​លោក កែម ឡី នេះ គណកម្មការ​កំពុងតែ​ពិភាក្សា​ជាមួយ​រដ្ឋសភា​ពី​ការកោះហៅ​នេះ ដោយសារ​មូលហេតុ​នៃ​ការ​ផុត​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ។​
​អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា ការកោះអញ្ជើញ​សម្តេច​ក្រ​ឡា​ហោម​មក​ឆ្លើយបំភ្លឺ​ពី​រឿង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី នោះ​ដូចជា​អត់​មានអី ដែល​សម្តេច​ក្រឡាហោម​ត្រូវ​ឆ្លើយ​ទេ​ព្រោះតែ វា​បាន​ដល់ដៃ​តុលាការ​យូរ​មកហើយ ។​
​ទោះជា​យ៉ាងណា​បើតាម​លោក ឡេង ប៉េងឡុង ថា​ប្រសិនជា​គណកម្មការ​ទី​១​នៅតែ​ចង់​ឲ្យ​សភា​កោះ​អ​ញ្ចើ​ញ​លោក ស ខេង នោះ​លោក​ថា​រដ្ឋសភា​ក៏​រៀបចំ​ឲ្យ​មានការ​ឆ្លើយបំភ្លឺ​នោះ​ផងដែរ​។​
​សូមជម្រាបថា លោក អេង ឆៃ​ង​អ៊ាង ប្រធាន​គណកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា ធ្លាប់បាន​បញ្ជាក់ថា គណកម្មការ​របស់លោក​មាន​គម្រោង​កោះ​អ​ញ្ចើ​ញ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង ឲ្យ​មក​ឆ្លើយបំភ្លឺ​ទាក់ទង​នឹង​ឃាតកម្ម​លោក កែម ឡី នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​ខាងមុខ ។ ទន្ទឹម​នោះ​គណបក្ស​ប្រឆាំងនឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា​ឲ្យ​បំភ្លឺ​ពី​ចំណាត់ការ​របស់​តុលាការ​ទាក់ទង​នឹង​ឃាតកម្ម​លោក កែម ឡី នេះ​ផងដែរ៕

leng-penglong