​ឆេះ​ផ្ទះ​១​ខ្នង និង​ប្រា​ក់ជាង​៥០០០​ដុល្លារ​នៅ​តាខ្មៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2016 ក+ ក-

​ខេត្តកណ្តាល​៖​ករណី​ទុស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អ្នកលក់​នំ​អស់​ចំនួន​១​ខ្នង​រួមទាំង​ទឹក ប្រា​ក់ជាង​៥០០០​ដុល្លារ​របស់​ម្ចាស់ផ្ទះ ក៍​ត្រូវបាន​អណ្តាតភ្លើង​បំផ្លាញ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ពន្លត់​ទាន់ពេល មិន​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ឡើយ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃទី​២២ ខែ​ឆ្នូ ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​នៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​យោងតាម​ផេ​ក​របស់​អគ្គស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ផ្ទះ​ជនរងគ្រោះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាប់ឆេះ​នោះ​មានឈ្មោះ លឹម មី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​លក់​នំ ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ធ្វើអោយ​ខូចខាត​ផ្ទះ​ចំនួន​០១​ខ្នង​ទំហំ​៤.៥​គុណ​១៤​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ប្រក់ស​ង្ក័​សី និង​លុយ​ដុល្លារ​ប្រហែល​៥,០០០​ដុល្លារ និង​សំភារៈ​មួយចំនួនទៀត មូលហេតុ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង សមត្ថកិច្ច​យើង​បានចេញ អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចំនួន​០២​រថយន្ត ដោយ​ប្រើ​ទឹក​អស់​ចំនួន​០៣​រថយន្ត និង​រថយន្ត​ជំនួយ​របស់​អង្គរក្ស​ចំនួន​០២​គ្រឿង​បាន​ប្រើប្រាស់ ០២​រថយន្ត សរុប​០៥​រថយន្ត ស្មើ​៤៤​ម៉ែត្រគូប ដោយ​សមត្ថកិច្ច​យើង​បានធ្វើការ​គ្រប់គ្រង​ស្ថានភាព​នៃ​អគ្គិភ័យ​បាន និង ពន្លត់​ចប់​ជា​ស្ថាពរ​នៅវេលា​ម៉ោ់ង​១:១៥​នាទី ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ឬ​រាលដាល​ដល់ផ្ទះ​ដទៃទៀត​ឡើយ​៕

15672921_619246221596652_7852701342663735634_n2311