ខេត្តកណ្តាល៖ចោរស្ទើរភ្លើងកម្នាក់ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋចាប់បញ្ជូនឲ្យសមត្ថកិច្ច ខណៈពេលដែលលួចកាច់ក៍ម៉ូតូមិនបានសម្រេច ។ហេតុការការណ៍បានកើងឡើងកាលពីវេលាម៉ោង០៨:៣០នាទីថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមផេករបស់អគ្គស្នងការរដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនល្មើសមានឈ្មោះ ពូល វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់វាលវង់ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ។ចំណែកជនរងឈ្មោះ យ៉ាន់ សុខខេម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយម៉ូតូដែលចោរលួចកាច់កមិនបានសម្រេចនោះម៉ាកស្កុពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1K-1770 (យកបានមកវិញ) ។ ចាប់យក៖-កូនសោមាត់លេខ១២ ចំនួន០១,កាតាបស្ពាយ០១ ។
តាមសាក្សីនៅកន្លែងបានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីទិញម្ហូបវិញ បានទុកម៉ូតូនៅមុខផ្ទះមិនបានដកកូនសោរចេញទេ រួចក៏យកម្ហូបទុក ហើយបានបោសសម្អាតក្នុងផ្ទះ ។ពេលនោះជនល្មើសបានចូលមកលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញទាន់ក៏រត់ដេញតាមស្រែកថា ចោរៗ ឲ្យគេជួយ ហើយបានប្រជាពលរដ្ឋ ជួយយកគោយន្តកន្ត្រៃដាក់ស្ទាក់ផ្លូវទើបឃាត់ខ្លួនជនល្មើសបានភ្លាមៗ ហើយព្រួតគ្នាវាយបណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយមកទើបកម្លាំងសមត្ថកិច្ច ចុះទៅដល់នាំជនល្មើស មកមន្ទីរពេទ្យឯកជន ដើម្បីធ្វើការព្យាបាល រួចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីបន្ត ចាត់ការតាមនីតិវិធី ៕