ឮសូរ​ប្រាវផ្អើល​នាំគ្នា​រត់ចេញ​មក​មើល​ទើបដឹង​…!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ជាច្រើន​ក៏បាន​នាំគ្នា​រត់ចេញ​មក​មើល​បន្ទាប់ពី​ឮសូរ​ប្រាវ ក៏​ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​បែកក្បាល​ស្លាប់បាត់​ទៅហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កកស្ទះ​ចរាចរណ៍​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​អគារ​សាងសង់​មួយ​ក្បែរ​ផ្សារ​ទំនើប Pencil ទល់មុខ​ស​ណ្ឋា​រ​គារ​កាំបូឌីយ៉ាណា ស្ថិតនៅ​សង្កាត់​ចុ​តុ​មុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​តាម​ការរៀបរាប់​ពី​អ្នក​នៅក្បែរ​នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​អង្គុយ​លក់ដូរ​ដូច​ធម្មតា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឮ​សំឡេង​លាន់​ធ្លាក់​អ្វី​ម្យ៉ាង ហើយ​គាត់រ​ត់ទៅ​មើល​ទើប​ដឹងថា ជា​មនុស្ស​មាន​អាយុ​ប្រហែល​២៦​ឆ្នាំ បាន​ហូរឈាម​តាម​ក្បាល​ស្លាប់​នៅនឹងកន្លែង​។​
​ដោយឡែក​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ធ្លាប់​ញៀន​ថ្នាំ ហើយ​កន្លងមក​ខាង​សាលាខណ្ឌ​ដូនពេញ​ធ្លាប់​ចាប់បាន​ចំនួន​២​ដង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ឱ​អាកាស​ខ្ញុំ​រួចមកហើយ ហើយ​មុនពេល​កើតហេតុ​ជន​បែក​ថ្នាំ​នោះបាន​ឡើងលើ​ដំបូង​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ជាន់​លើ​ប្រអប់​កាប៊ីន​ភ្លើង រួច​លោត​ចុះក្រោម​បោក​ក្បាល​នឹង​ស្នួ​ហាល​ខោអាវ​ក្បែរ​នោះ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​តែម្តង​។​
​ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​តម្កល់​នៅ​វត្ត​សំបួរមាស បើ​មាន​បងប្អូន​ណា​ស្គាល់​ជនរងគ្រោះ ឬ​សាច់ញាតិ​បានដឹង​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

15622051_1313097752082788_1543270551971293996_n15697981_1313097735416123_7169396307698609186_n