បើកសវនាការ​រឿង​យុវជន​ម្នាក់​ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តុលាការ​កំពូល​នៅ​ព្រឹក​មិញ​នេះ បាន​បើកសវនាការ​លើ​បណ្តឹង​ជំទាស់​របស់ យុវជន គង់ រ៉ៃ​យ៉ា ដែល​ជាប់ចោទ​ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌ កាលពី​ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ​។​
​គួរ​បញ្ជាក់ថា តុលាការ​ឧទ្ធរណ៍ បានសម្រេច​តម្កល់​សាលក្រម​សាល​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​ឱ្យ​យុវជន គង់ រ៉ៃ​យ៉ា ជាប់ពន្ធនាគារ​១​ឆ្នាំ​៦​ខែ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ខណ​យុវជន​រូបនោះ​បង្ហោះ​នៅក្នុង​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក Soriya Koko ថា «​តើ​មាន​អ្នកណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណាមួយ​នៅពេល​ខាងមុខនេះ ខ្ញុំ​នឹងធ្វើ​បដិវត្ត​ពណ៌​ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់ ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ​»៕

fn-2016-12-23-10-29-00-0