ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងការិយាល័យអន្តោប្រវេសន៍បានសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការនគរបាលស្រុកភ្នំព្រឹក បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនអន្តោប្រវេសន៍ ជនជាតិឥណ្ឌាចំនួន៦នាក់ដែលស្នាក់នៅលក់ដូរក្នុងទឹកដីស្រុកភ្នំព្រឹកបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកវរសេនីយ៍ឯក ដាញ់អេង ប៊ុនចាន់ នាយការិយាល័យអន្តោប្រវេសន៍បានអោយដឹងថា ការចុះបង្ក្រាប និងឃាត់ខ្លួនទៅលើជនអន្តោប្រវេសន៍ជាជនជាតិឥណ្ឌាស្នាក់នៅខុសច្បាប់ខាងលើបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦នៅក្នុងភូមិសាសទឹកដីនៃស្រុកភ្នំព្រឹក។ លោកបន្តថា ជនអន្តោប្រវេសន៍ត្រូវបានឃាត់ខ្លួនទាំង៦នាក់រួមមាន៖ ទី១ឈ្មោះ សានកាហ្គ្រូបតារុម(Shan karGupta run) ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី២-ឈ្មោះ អានីលរូមា (ANil Rumar) ភេទប្រុស អាយុ៤០ឆ្នាំ។ ទី៣ឈ្មោះ យូហ្គ្រូណនប្រាសាត(Yogonornprassad) ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី៤-ឈ្មោះ សាបបាសហ្គ្រូបតា(SubbasGupta) ភេទប្រុស អាយុ៤០ឆ្នាំ។ ទី៥-ឈ្មោះរាំគុមា (rum kuma) ភេទប្រុស អាយុ៣៨ឆ្នាំ
និងទី៦-ឈ្មោះឡាល ជី (lal jy )ភេទ ប្រុស អាយុ៥៤ឆ្នាំ។
លោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា ជនជាតិឥណ្ឌាទាំង៦នាក់ខាងលើ មានលិខិតឆ្លងដែននិងមានទិដ្ឋាការ ប៉ុន្តែគ្មានសៀវភៅការងារចំនួន៣នាក់ និង៣នាក់ទៀតគ្មានឯកសារទាំងអស់។ ហើយពួកគេ ធ្លាប់ចេញចូលទៅមក ក្នុងប្រទេសកម្ពុជា និងបានកំពុងស្នាក់នៅលក់ដូរមុងភួយ លើភូមិសាស្ត្រស្រុកភ្នំព្រឹក ។
លោកបន្តទៀតថា ជនអន្តោប្រវេសន៍ទាំង៦នាក់ខាងលើ ត្រូវបានឯកឧត្ដម នាយឧត្តមសេនីយ៍អគ្គអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សុខផល លោកសំរេចឲ្យបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នារសៀល ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦នេះ៕