សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​ខេត្តកំពង់ស្ពឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃ​របស់​សមត្ថកិច្ច​ជំនាញ​បានបញ្ចប់​ក្រោយ​វាស់វែង​ឈើ​ប្រណីត​នៅផ្ទះ​ឈ្មួញ​ឈើ ជឿ​ង ថេ​ង ដោយ​លទ្ធផល​បាន​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ម្រិញ ព្រមទាំង​ឈ្លីក​ជាច្រើន​ម៉ែត្រគូប ។ ក្រោយ​វាស់វែង​រួច​សមត្ថកិច្ច​បាន​ដឹក​យកទៅ​រក្សាទុក​នៅ​រដ្ឋ​បាល​ព្រៃឈើ​សំរោង​ទង ដើម្បី​បន្ត​នីតិវិធី​ឲ្យ​ម្ចាស់​ឈើ​ចូលមក​បង់ពិន័យ​តាមច្បាប់​ព្រៃឈើ ។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បញ្ជាក់ថា ប្រតិបត្តិ​ការវាស់វែង​ត្រូវបាន​បញ្ចប់​កាលពី​ព្រលប់​ថ្ងៃទី​២២ ធ្នូ ដោយបាន​ដឹកឈើ​តាម​រថយន្ត​ធំ​ចំនួន​៤​គ្រឿង​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​បន្តទៀត ។ ករណីនេះ​ម្ចាស់​ឈើ (​ជឿ​ង ថេ​ង​)​អាច​ចូលខ្លួន​បង់ពិន័យ​តាមច្បាប់​ស្តីពី​ព្រៃឈើ ហើយ​បើ​មិន​ចូលខ្លួន​មក​ទេ ខាង​តុលាការ​នឹង​ចាត់វិធានការ​បន្ត ចំណែក​ឈើ​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ។​
​មន្ត្រី​ដដែល​បន្តថា ឈើ​សរុប​មាន​ធ្នង់​២៩៨​ដុំ ស្មើនឹង​១៥,៥៣១​ម៉ែត្រគូប ឈើ​ឈ្លីក​២១​ដុំ ស្មើនឹង​១,១២៩​ម៉ែត្រគូប និង​ឈើ​ម្រិញ​(​រាជ​កុល​)៥១​ដុំ ស្មើនឹង​៤១,១៧៧​ម៉ែត្រគូប ដូច្នេះ​ឈើ​សរុប​ទាំងអស់​ស្មើនឹង​៥៧,៨៣៧​មែត្រ​គូប បើ​សរុប​ជា​ទឹកប្រាក់​បង់ពិន័យ​វិញ​មាន​ចំនួន​រាប់ម៉ឺន​ដុល្លារ​ឯណោះ មិនដឹងថា តើ​ឈ្មួញ​ឈើ​រូបនេះ​ហ៊ាន​ចូលមក​បង់ពិន័យ​ឬក៏​អត់​នោះទេ ព្រោះ​ពេលនេះ​កំពុង​រត់គេចខ្លួន ខណៈដែល​ខាង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​តាមរក​ចាប់ខ្លួន​ដូចគ្នា ។​
​ការចាប់​បង្ក្រាប​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​នេះ មហាជន​បាន​សម្តែង​ការគាំទ្រ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​យ៉ាងខ្លាំង ព្រោះ​ពីមុនមក​មិន​ដែលមាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​បង្ក្រាប​ឡើយ ។ និយាយ​រួម​អស់លោក​សមត្ថកិច្ច​ទាំង​នោះបាន​ត្រឹម​អង្គុយចាំ​ទទួល​លាភសក្ការៈ​ប៉ុណ្ណោះ​ពី​ឈ្មួញ​ឈើ​រូបនេះ ដោយ​អ្នកខ្លះ​បានទទួល​ក្នុង​១​ជើង​ចាប់ពី​២០០​ដុល្លារ​ទៅ​២៥០​ដុល្លា​ក្នុង​១​ឡាន ចំណែក​អ្នក​ខ្លះទៀត​បានទទួល​សេវា​ប្រ​វាំ​ខែ ចាប់ពី​១៥០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​ពី​ឈ្មួញ​ម្នាក់នេះ ៕

92220fea-c689-42e4-911e-57268a71f114ac116ee4-3f2f-4027-b755-a0e06f256693