បុរស​កំសត់​ម្នាក់​ខំ​ដើរ​ផ្សងព្រេង​ស្វែងរក​ប្រពន្ធ​ពេញ​រាជធានី​ភ្នំពេញ​អស់​ជាច្រើន​ខែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2016 ក+ ក-

​ដោយ​៖ បញា​
​ភ្នំពេញ​៖​បុរស​កំសត់​ម្នា​ក់បាន​កាន់​រូបថត​ប្រពន្ធ​២​សន្លឹក​ខំ​ស្វែងរក​ពេញទី​ក្រុងភ្នំពេញ​នៅតែ​រក​មិនទាន់​ឃើញ​រហូត​បានមក​ដល់​ប៉ុស្តិ៍នគរបាល​ចោមចៅ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ ដើម្បី​សុំ​ការជួយ​អន្តរាគមន៍​ពី​បង​ប៉ូលិស​ឱ្យ​តាមរក​នាង​ដែល​បាន​បាត់​ខ្លួន ដោយ​មិន​បានឃើញ​នាង​ត្រឡប់ទៅផ្ទះ​វិញ​ទេ​។​
​ប្រភព​ឱ្យដឹងថា​បុរស​ខាងលើ​ឈ្មោះ ចែម ចាន់ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​ជី​ភុ​ច ស្រុក​មេសាង ខេត្តព្រៃវែង​។ ចំណែកឯ​នាង​ជា​ប្រពន្ធ​ឈ្មោះ យ៉ាន់ អៀង អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជា​កម្មការិនី​រោងចក្រ​ក្នុង​សួន​វឌ្ឍនៈ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​គង់ ឃុំ​គោក​គង់​ខាងលិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។​
​បើតាម​ការរៀបរាប់​បុរស​ជា​ប្តី​ថា រូប​ខ្លួន​បាន​ទៅធ្វើ​ការ​នៅ​ខេត្តព្រះវិហារ ហើយ​បាន​រៀបការ​ជាមួយគ្នា (​នារី​បាត់​ខ្លួន​) ជាង​មួយឆ្នាំ​ហើយ​ហើយ​ក៏បាន​នាំ​នាង​ទៅ​រស់នៅ​និង​ធ្វើការ​នៅឯ​ខេត្តព្រះវិហារ​ដែរ ។ ក្រោយមក នាង​អត់​ចេះ​រស់នៅ​ទីនោះ​ទេ ក៏បាន​សុំ​គាត់​មក​ស្រុកកំណើត​វិញ គាត់​ក៏​យល់ព្រម ។ លុះ​ប្រពន្ធ​មក​ស្រុកកំណើត​ហើយ ក៏បាន​សុំ​គាត់​ថា ចង់ទៅ​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ គាត់​ជា​ប្តី​ក៏​មិន​ជំទាស់​ដែរ ក៏​ព្រមឱ្យ​ទៅទៀត ហើយ​ដែរ​នាង​បានធ្វើការ​មួយរយ​: នាង​បាន​ទៅលេង​គាត់​ពេលដែល​ឈប់សម្រាក​បុណ្យ ។​
​ប៉ុន្តែ​ចាប់តាំងពី​បុណ្យ​ភ្ជុំ​រួចមក​នេះ ស្រាប់តែ​ប្រពន្ធ​គាត់​បាត់​ដំណឹង​សូន្យឈឹង សូម្បី​ការទំនាក់ទំនង​ក៏​មិនបាន ហើយក៏​អត់​ដែល​ទៅលេង​គាត់​ទៀត ទើប​គាត់​ក៏​សម្រេចចិត្ត​នាំ​ទាំង​គ្រួសារ​មក​តាមរក​នាង​នៅ​ភ្នំពេញ​នេះ​តែម្តង​អស់​ជាច្រើន​ថ្ងៃខែ ក៏បាន​ប្រទះឃើញ​នាង​នៅ​ម្តុំ​រោងចក្រ​សួន​វឌ្ឍនៈ តែ​អ្វីដែល​ចម្លែក​នោះ​ពេល​ប្រពន្ធ​គាត់ និង​ក្រុមគ្រួសារ ទៅដល់​នាង​បែរ​រត់គេចខ្លួន​ទៅវិញ​រហូតមក​ដល់ពេលនេះ ដោយ​មិន​អស់ចិត្ត​គាត់​នៅតែ​បន្ត​តាមរក​ទៀត​ដើម្បីអោយ​ដឹង​មូលហេតុ​ច្បាស់​៕

15725637_1810195095885719_533049459_o15726059_1810195125885716_1614892312_o