ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលបានចុះប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែងដោយបានឃាត់ខ្លួនមនុស្ស៨នាក់ មាន់៤ក្បាល និងវត្ថុតាងមួយចំនួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី អឿម ទិត្យ អធិការនគរបាលស្រុកបវេលបានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៣ និង០០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៨នាក់រួមមាន៖ ទី១ឈ្មោះ ជា លីម ភេទប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ទី២ឈ្មោះ វែន ឆាយា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ទី៣ឈ្មោះ សៃ កាក់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ទី៤ឈ្មោះឃឿន ឆាយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ទី៥ឈ្មោះ ណង ប៉ាន់យ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃខ្ពស់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ ទី៦ឈ្មោះ ក្រាញ់ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ទី៧ឈ្មោះ បួន ស៊ីនេត ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងទី៨ឈ្មោះ កាក់ សៃ ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពបញ្ជាក់ថា វត្ថុតាងដកហូតបានរួមមាន៖ មាន់ចំនួន៤ក្បាល ស៊ុមចំនួន២ សង្វៀនចំនួន១ និងម៉ូតូចំនួន១១គ្រឿង។
បច្ចុប្បន្នជនញៀនជល់មាន់ខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេលកំពុងកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីរៀបចំបញ្ជូនបន្តទៅតុលាកាចាត់ការតាមនីតិវិធី៕
បង្ក្រាបទីតាំងជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស៨នាក់ និងមាន់៤ក្បាល