កាន់​កាំភ្លើង​អាកា​៦​ដើម​ចូល​គំរាម​ម្ចាស់ផ្ទះ​ប្លន់​យក​ទ្រព្យសម្បត្តិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​​ចោរ​មួយក្រុម​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ចំនួន​៦​ដើម​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​បាញ់​បុរស​ម្នាក់​បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន និង​ប្រមូលយក​ទ្រព្យសម្បត្តិ​មួយចំនួន​រួច​នាំគ្នា​រត់គេចខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ ព្រៃ​ក្រាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​មានឈ្មោះ កែម កន អាយុ​៤៤​ឆ្នាំ ជា​ប្តី និង​ឈ្មោះ ភី ធឿន អាយុ​៣៨​ឆ្នាំ ជា​ប្រពន្ធ មានកូន​ស្រី​ម្នាក់ និង​ប្រុស​២​នាក់ ចំណែកឯ​បុរស​ម្នាក់ ដែលរ​ត់ទៅ​ជួយ​ជនរងគ្រោះ ហើយ​ត្រូវ​ចោរ​បាញ់​ធ្លាយ​ពោះវៀន​មានឈ្មោះ រី សុភាព ហៅ ប៉ន អាយុ​ជាង​៤៥​ឆ្នាំ ជា​បងប្អូន​ជីដូនមួយ​ជនរងគ្រោះ ត្រូវបាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​
​យោងតាម​សំដី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​កំពុងតែ​មើល​ទូរទស្សន៍​ក្នុងផ្ទះ ស្រាប់​តែមាន​ចោរ​មួយក្រុម​ប្រដាប់​ដោយ​កាំភ្លើង​អាកា​បាន​សំរុកចូល​ផ្ទះ​គាត់ ហើយ​ចាប់​ពួកគាត់​ចងស្លាបសេក និង​យក​ស្កុ​ត​បិទមាត់ ហើយ​គំរាម​បាញ់សម្លាប់​ទៀតផង រួច​ក៏​ប្រមូល​ទ្រព្យសម្បត្តិ​ជាច្រើន​។ ក្រុមចោរ​នោះ​ថែមទាំង​គំរាម​បាញ់សម្លាប់​មួយ​ពូជ​ទៀតផង ព្រោះ​ខឹង​ប្រ​មូ​លុយ​ឲ្យ​ទៀត​មិនបាន​។ ពេលនោះ​ឈ្មោះ រី សុភាព បាន​កាន់​កាំភ្លើង​ខ្យល់​ចូលទៅ​ជួយ​ក៏ត្រូវ​ក្រុមចោរ​បាញ់​ចំពោះ​ធ្លាយ​ពោះវៀន​តែម្តង ហើយ​ក្រុមចោរ​ក៏​រត់​គេចខ្លួនបាត់​។​
​ទ្រព្យសម្បត្តិ ដែល​ក្រុមចោរ​នោះ​ប្លន់​បានរួម​មាន​លុយ​ចំនួន​៥០០​ដុល្លារ គ្រឿងអលង្ការ​ប្លា​ទីន​ក្នុងនោះ មាន​ខ្សែក ចំនួន​៥​ជីក​ន្លះ ក្រវិល​១​ជីក​ន្លះ និង​កងដៃ​២​កង​តម្លៃ​១៥០​ដុល្លារ​។​
​ក្រោយ​កើតហេតុ​កម្លាំង​នគរ​បាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​តាម​ប្រមាញ់​ក្រុមចោរ​នោះ​ចាប់ខ្លួនបាន​ម្នាក់ ប៉ុន្តែ​មិនទាន់​បង្ហាញ​មុខសញ្ញា​ឡើយ ព្រោះ​កំពុងស្ថិត​ក្នុងការ​សាកសួ​រ​៕

15741119_1834218246826163_1764592652013899163_n15672935_1834218363492818_3600727875112751670_n