អភិបាលខេត្ត​សម្រេច​ផ្អាក​តួនាទី​លោកស្រី​នាយិកា​វិទ្យាល័យ​សេរី​សោភ័ណ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​លោកស្រី ណាត ស៊ីវ​ឡាយ នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​ត្រូវបាន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​សម្រេច​អោយ​ផ្អាក​ភារកិច្ច​ហើយ​បន្ទាប់ពី​មាន​ការតវ៉ា​របស់លោក​គ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​នេះ​អោយមាន​ការផ្លាស់ប្តូរ​នឹង​រកឃើញថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ករណី​។​
​លោកស្រី ណាត ស៊ីវ​ឡាយ បាន​កាន់តំណែង​ជា​នាយិកា​វិទ្យាល័យ​សិរីសោភ័ណ អស់​រយះពេល​ជិត​១០​ឆ្នាំ​។ ក្រោយ​មានរឿង​អាស្រូវ ក៏ត្រូវ​លោកគ្រូ​អ្នកគ្រូ​ប្រមាណ​ជាង​៦០​នាក់​ប្តឹងតវ៉ា​អោយ​បញ្ឈប់​នឹង​ដក​នាយិកា​នេះ​ចេញ​ដោយ​អះអាងថា ដឹកនាំ​ផ្តាច់ការ ខ្វះ​សីលធម៌ សុជីវធម៌ ពុករលួយ ។​
​អាជ្ញាធរខេត្ត​រួមជាមួយ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​បង្កើត​គ​ណះ​ក​ម្មា​ការ​ដើម្បី​ត្រួតពិនិត្យ​លើ​ភាពមិនប្រក្រតី​នេះ​។​លោក ស្តើង តុង​ហឹ​ង ប្រធាន​មន្ទីរអប់រំ​បាន​និយាយថា បន្ទាប់ពី​គ​ណះ​ក​ម្មា​ការធ្វើការ​ស៊ើបអង្កេត រកឃើញថា​លោកស្រី ណាត ស៊ីវ​ឡាយ ពិត​ជាមាន​កំហុស​ទើប​នៅ​ថ្ងៃទី​២៦​ខែធ្នូ​នេះ អាជ្ញាធរខេត្ត លោក សួន បវរ បានសម្រេច​ផ្អាក​ភារកិច្ច​លោកស្រី ណាត ស៊ីវ​ឡាយ ពី​នាយិកា​នៃ​វិទ្យាល័យ​នេះ​ដោយ​រងចាំ​ប្រកាស​នាយិកា​ថ្មី​នៅពេល​ក្រោយ​៕

unnamed-233unnamed-252