ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាត់​កម្ម​ទៅលើ​ទារិកា​អាយុ​៥​ខែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ដែល​គេ​សង្ស័យ​ពាក់​ព​ន្ធ័​ទៅនឹង​ករណី​ឃាតកម្ម​ស្លាប់​ទារិកា​អាយុ​៥​ខែ ក្រោយពី​បែកធ្លាយ​ដឹង​រឿងនេះ ដល់​មហាជន​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦​នេះ ហើយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន ស្ត្រី​ដែល​ត្រូវជា​ម្តាយ​របស់​ទារិកា​នេះ នៅ យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦​ស្ថិតនៅ ត្រង់ចំណុច​ផ្ទះជួល​(​ខុន​ដូរ​)​ផ្លូវ​បេតុង​ក្រុម​១៣​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រួច​នាំ មកកាន់​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​សួរនាំ ដោយ​សង្ស័យ​ទៅលើ​ស្ត្រី​ដែល​ត្រូវជា​ម្តាយ​របស់​សាកសព​ទារិកា​អាយុ​៥​ខែ ហើយ​សព​ទារិកា​នោះ​ពួកគេ​នាំយកទៅ​ទុក​នៅ​វត្ត​ញាណ​រង្សី​បម្រុង​ទៅ​បូជា ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ឈ្មោះ ចាន់ រតនា អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​(​ខុន​ដូរ​)​ផ្លូវ​បេតុង​ក្រុម​១៣​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ​ទួល​សង្កែ​ដើម្បី​សួរនាំ​៕

img-20161228-wa0001