ចាប់​បង្ខាំង​ប្រពន្ធ​១​យប់​ប្រពន្ធ ព្រឹក​ឡើង​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2016 ក+ ក-

​ភ្នំពេញ​៖​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន​បុរស​ជា​ប្តី​ម្នាក់​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​ដោយ​ចោទប្រកាន់​ពីបទ​ចាក់សោរ​ឃុំឃាំង​អស់​១​យប់ និង​អោយ​សមត្ថកិច្ច​ជួយ​រំដោះ​ចេញពី​ការចាប់​ឃុំឃាំង​របស់​អតីត​ប្តី​នេះ ហេតុការណ៍​នេះ​បាន​បង្កអោយមាន​ការ​ភាក់​ផ្អើល នា​ព្រឹក​ថ្ងៃទី​២៨ ធ្នូ ឆ្នាំ​២០១៦ ស្ថិតក្នុង​ផ្ទះ​លេខ​15G, ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយពី​មាន​ការឈ្លោះគ្នា​ខ្លាំង​រឿង​សុំ​មើល​ក្រដាស​សាលក្រម​ដែល​លែងលះគ្នា​រួច ដោយ​ចាប់​ឃុំ​នាង​តាំងពី​យប់​ថ្ងៃទី​២៧ ធ្នូ ឆ្នាំ​២០១៦​។​
​ប្រភព​បានឱ្យដឹងថា អតីត​ប្តី​-​ប្រពន្ធ​ខាងលើ ប្តី​ឈ្មោះ ធី សុវណ្ណ អាយុ​៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លី ភា​រុន អាយុ​៣៤​ឆ្នាំ មានកូន​២ (​ប្រុស​១ ស្រី​១) ទាំង​២​នាក់​ជា​ថៅកែ​ផ្ទះសំណាក់​យីហោ «​ភីរុន​» ក្នុងភូមិ​កើតហេតុ​ខាងលើ ។​
​ក្រោយ​មាន​ហេតុការណ៍​ចាប់​បង្ខាំង​ទុក​នេះ និង​មាន​សេចក្តីរាយការណ៍​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ទាំង​ប្តី និង​ប្រពន្ធ​នាំមក​ប៉ុស្តិ៍​ចោមចៅ ។​
​ប្រភព​បន្តបាន​ឱ្យដឹងទៀតថា ស្ថិតក្នុង​ប៉ុស្តិ៍​ចោមចៅ​ទៅហើយ ទាំង​ប្តី​-​ប្រពន្ធ​នៅមាន​ការ​ប្រកែក​ឡូឡា​ខ្លាំង​ទៀត ដោយ​បុរស​ប្តី​នោះ បាន​បង្ខំ​ឱ្យ​ប្រពន្ធ​ដក​ពាក្យបណ្តឹង​វិញ​ទៅ តែ​ប្រពន្ធ​មិន​ព្រម ស្រាប់តែ​ប្តី​ចង់​ហក់​ទៅ​វាយ​នាង​ទៀត ។​
​ពេលនោះ​ស្ត្រី​ជា​ប្រពន្ធ​នៅតែ​មិន​ព្រម ដក​ពាក្យបណ្ដឹង​ដដែល ព្រោះតែ​ឆ្អែត​ចិត្ត​ជាមួយ​ប្ដី​ដែល​តែង តែ​ធ្វើបាប​រូបនាង​ជា​ប្រពន្ធ​បន្ត​។​
​លុះ​ក្រោយមក​ដោយ​ដោយសារតែ​កូនៗ របស់​នាង​ទាំង​២​នាក់​បាន​ទូរស័ព្ទ សុំ​អង្វរ​ឲ្យ​នាង ដក​ពាក្យបណ្ដឹង​លើកលែងទោស​ឲ្យ​ឪពុក ព្រោះ​មិន​ចង់​ឲ្យ​ជាប់គុក ទើប​នាង​ជា​ប្រពន្ធ អាណិត​ពាក្យ​អង្វរក របស់​កូនប្រុស​ស្រី​ក៏​សម្រេច​ដក​ពាក្យបណ្ដឹង​វិញ ប៉ុន្តែ​បាន​សុំ​ឲ្យ​នគរបាល ជួយ​អប់រំ និង​ធ្វើ​កិច្ចសន្យា សុំ​កុំ​ឲ្យ​ប្ដី​ប្រើ​ហឹ​ង្សា​លើ​រូបនាង​តទៅទៀត និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​៕

15778279_1811880882383807_1336395426_o15776438_1811880875717141_2028379037_o