ក្រសួង​ជំរុញអោយមាន​ការតភ្ជាប់​ផ្លូវដែក​ទៅ​ព្រលានយន្តហោះ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ក្រសួង​នឹង​ជំរុញអោយមាន​ការតភ្ជាប់​ផ្លូវដែក​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នៅ​ឆ្នាំ ២០១៧​ខាងមុខនេះ​ដើម្បី សម្រួល​ដល់​ការដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​អោយ​កាន់តែ សម្បូរបែប​បន្ថែមទៀត​។​
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ដូច្នេះ នៅក្នុង​ពិធី​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​២០១៦​និង​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ ដោយ​លោក​បាន​បញ្ជាក់ថា គម្រោង​នេះ​ត្រូវបាន​ឯកភាព​ពីស​ម្តេច ហ៊ុន សែន រួចហើយ ហើយ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន​កំពុងធ្វើការ​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​ដើម្បី​សិក្សា​ពី​លទ្ធភាព និង​ស្វែងរក​ទូរថភ្លើង​ធន់​ស្រាល​សម្រាប់​ប្រតិបត្តិការ​នេះ​។​
​លោក​រដ្ឋមន្ត្រី​បន្ថែមថា អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ពី​ស្ថាន​ណី​យ៍​ភ្នំពេញ ចូលទៅ​ព្រលាន​យន្ត ហោះ​ចំណាយពេល​ប្រហែល ២៥​ទៅ ៣០​នាទី​តែប៉ុណ្ណោះ​។ ជាមួយគ្នានេះ​ដើម្បី​សម្រួល​ដល់ ការធ្វើដំណើរ​របស់​ក​ម្មករ​-​កម្ម​ការ​នី​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ភ្នំពេញ​ផងដែរ៕

32802bdd10b0ab60ca58567321b7c09d_l