លោក​មេធាវី ពេ​ជ រតនា ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ទីបំផុត​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​លោក​មេធាវី ពេ​ជ រតនា ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹម​២​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ជាប់ចោទ​ពីបទ​ប៉ុនប៉ង​សូកប៉ាន់​ចៅក្រម​។​
​លោក​មេធាវី ពេ​ជ រតនា សារភាពថា លោក​ពិតជា​បាន​យកប្រាក់​មួយចំនួន ដើម្បី​សូកប៉ាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​កុំ​ឲ្យ​ឃុំខ្លួន​កូនក្ដី​ប្រាកដ​មែន ។ ប៉ុន្តែ​ចៅក្រម ពុំ​ព្រម​ទទួល រួច​ក៏ត្រូវ​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​តែម្តង​។ លោក​មេធាវី ពេ​ជ រតនា សារភាព​បែបនេះ​នា​សវនាការ​កាល​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កន្លងទៅ​៕

fn-2016-12-30-09-35-42-0