បាក់​រណ្តៅ​ត្បូង​នៅ​ស្រុក​ប​កែវកប់​បុរស​ម្នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2016 ក+ ក-

ខេត្តរតនគិរី​៖​មាន​ករណី​បាក់​រណ្តៅ​ត្បូង​មួយកន្លែង​បណ្តាល​ឲ្យ​ជនរងគ្រោះ​បាត់បង់​ជីវិត ហេតុការណ៍​បាក់​រណ្តៅ​ត្បូង​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ នៅត្រង់ចំណុច​បរ​កែវ​ចាស់​ក្រោយ​សាលា​អនុ​វិទ្យា​ល​យ័​បរ​កែវ ស្ថិតនៅ​ភូមិ​១ ឃុំ ឡា​មិញ ស្រុក​ប​កែវ ខេត្តរតនគិរី​។​
​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ទឹម ម៉ាញ ភេទ ប្រុស​អាយុ​២៨ ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ភូមិ​១ (​បរ​កែវ​ចាស់​) ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​
​បច្ចុប្បន្ន​សព​ត្រូវបាន​សាច់ញាតិ កំពុង​នាំគ្នា​ជីករណ្តៅ​ថ្មី​ដើម្បី​យក​សាកសព​ចេញ នឹង​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​គួរ​រំលឹក​ផងដែរ​ថា ករណី​បាក់​រណ្តៅ​ត្បូង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​រៀងរាល់​ថ្ងៃនេះ ពុំមាន​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ហាមឃាត់​ឡើយ​ឬមួយ​ដោយសារ​លាភសក្ការៈ​? ៕

img-20161230-wa0013img-20161230-wa0012