បុរស​រងរបួស​ចំនួន​២​គ្រាប់​ក្នុងករណី​បាញ់​ប្លន់​ផ្ទះ​ថៅកែ​រោង​កិនស្រូវ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្លាប់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2016 ក+ ក-

ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង​AK​ចំនួន​២​គ្រាប់​ចំពោះ​ផ្នែក​ខាងស្តាំ​ឥលូវ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ស្ថានភាព​រង​បួស​ធ្ងន់​ធរ ដោយ​គ្មាន​ពាក្យ​ផ្តាំផ្ញើ​សូម្បី​១​ម៉ាត់​បន្សល់​ទុកអោយ​ស្ត្រី​ម្នាក់​មេម៉ាយ និង​កូន​២​នាក់​កំព្រា ហេតុការណ៍​ដ៏​អកុសល​នេះ​កើតឡើង​នៅវេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​។​
​គួររំលឹកថា​កាលពី​វេលា​ម៉ោង​៨ និង​៤០ នាទី​យប់​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ក្រុមចោរប្លន់​យ៉ាង​ព្រៃផ្សៃ​ដែលមាន​គ្នា​ចំនួន​៧​នាក់ ប្រដាប់​ដោយ​អាវុធ​AK៦​ដើម ចូល​ប្លន់​ដល់​ក្នុងផ្ទះ​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ​ហើយ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់​បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ចំពោះ​ចំនួន​២​គ្រាប់ ហើយ​សំភារៈ​ដែល​ក្រុមចោរ​នោះ​ប្លន់​បាន​មាន​លុយ​៥០០​ដូ​ល្លារ ខ្សែក​ផ្លាក​ទីន​មួយ​ខ្សែ ក្រ​វឹល​មួយគូ ខ្សែដៃ​មួយ សរុប​ទម្ងន់​៦​ជី ហើយ​បានគេច​ខ្លួន​បាន​ដោយ​សុវត្ថិភាព​។​
​បុរស​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នោះ​ឈ្មោះ រី សុភាព អាយុ​៤៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ ខេង សៀន អាយុ​៤៨​ឆ្នាំ មានកូន​ប្រុស​១​និង​កូនស្រី​ម្នាក់ ស្នាក់​នៅក្បែរ​ផ្ទះកើតហេតុ​ដែល​ត្រូវជា​ប្អូនជីដូនមួយ​នឹង​គ្នា​។​
​លោក​ទោះ​យ៉ាងណាក៏ដោយ លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​វែកមុខ​ជន​ទាំ​នោះមក​ផ្តោ​នា​ទោស​តាមផ្លូវ​ច្បាប់ ចំណែក​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ បញា​

15824188_1812682625636966_1495173416_o15818023_1812682628970299_427840360_o15820823_1812682622303633_980879000_o