រាជរដ្ឋាភិបាលកម្ពុជានឹងបិទការនាំចូលប្រេងតាមច្រកផ្លូវគោកចាប់ពីឆ្នាំ២០១៧ទៅ
រាជធានីភ្នំពេញ៖ចាប់ពីឆ្នាំ២០១៧ ទៅរាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ឈប់ការអនុញ្ញាតឲ្យនាំចូលប្រេង តាមមាត់ច្រកផ្លូវគោកជាស្ថាពរ ហើយនេះបើតាមសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមតាមសេចក្ដីប្រកាស ដែលអ្នកសារព័ត៌មានទទួលបានគឺ មូលហេតុនៃការបញ្ឈប់ការនាំចូលនេះ ដើម្បីរក្សាបាននូវចីរភាព ចំណូលពន្ធអាករ ក៏ដូចជាការចាំបាច់ចំពោះមុខ ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងលើកកម្ពស់អនុលោមភាព នៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕