យក​គ្រាប់បែក​ញាត់​ទ្រូង​មិត្តភក្តិ​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ទាំង២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2017 ក+ ក-

ខេត្ត​ត្បូងឃ្មុំ​៖​បុរស​ស្រវឹងស្រា​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅផ្ទះ​មិត្តភក្តិ ហើយ​សួររក​ទូរស័ព្ទ​របស់ខ្លួន តែ​រក​មិនឃើញ ក៏​យក​គ្រាប់បែក​ដាក់​ទ្រូង​មិត្តភក្តិ​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ទាំង​២​នាក់​តែម្តង​។ ហេតុការណ៍​នេះ​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ត្របែក ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
​មន្ដ្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនបង្ក ឈ្មោះ សំ សា​រ៉ា​ត ហៅ​ជា ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោក បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ី​រ៉ូ​ស ពណ៌​ក្រហម​ខ្មៅ ដោយ​ភ្ជាប់​មកជា​មួយ​នៅ​គ្រាប់បែក​មួយគ្រា​ប់ មក​ឈប់​មុខផ្ទះ​ឈ្មោះ សូ ណាក់ អាយុ​៤១​ឆ្នាំ ហើយ​បាន​ជួប​ជនរងគ្រោះ​ឈ្មោះ ខុ​ញ ខា អាយុ​៤៣​ឆ្នាំ ដោយបាន​សួររក​ទូរស័ព្ទ​របស់ខ្លួន ហើយ​ឈ្មោះ ខុ​ញ ខា ឆ្លើយថា​មិនឃើញ​រួច ជនបង្ក​ជិះ​ម៉ូតូ​ចេញទៅ​វិញ​មួយសន្ទុះ ក្រោម​មក​ត្រឡប់មកវិញ​។​
​នគរបាល​បន្ដថា ពេល​ត្រឡប់មកវិញ ជនបង្ក​បាន​យក​គ្រាប់បែក​មក​ដាក់​ញុ​ក​ទ្រូង​ឈ្មោះ ខុ​ញ ខា រួច​និយាយថា «​បើ​ឯង​ស្រលាញ់គ្នា យើង​ងាប់​ទាំងអស់គ្នា​» ថា​រួច​ជនបង្ក​ក៏បាន​ដក​គ្រាប់​បែកចេញ​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​។​
​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ដ និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2017-01-01-04-35-12-2

fn-2017-01-01-04-35-12-1fn-2017-01-01-04-35-12-0