ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់​បុរស​ម្នាក់ ខណៈ​កំពុង​ដេក​ក្នុង​អង្រឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង គ្រា​ដែល​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ យក​ញញួរ​វាយ​រហូត​ទាល់តែ​ស្លាប់ ខណៈ​កំពុងតែ​ដេក​លង់លក់​ក្នុង​អង្រឹង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧​នេះ ស្ថិតក្នុង​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​កំពុងតែ​ដេក​លង់លក់ នៅក្នុង​អង្រឹង​ដែល​ចង់​នៅក្រោម​ដើមឈើ ហើយ​តែមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បានធ្វើ​សកម្មភាព​យក​ញញួរ​ដែក មក​វាយ​ទាំង​កម្រោល បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​។​
​ទោះបីយ៉ាងណា​បើតាម​អធិការ​ខណ្ឌដង្កោ​លោក ជឹម ស៊ីថា បាន​បញ្ជាក់ថា កម្លាំង​នគរបាល​ជំនាញ​របស់លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែលជា​មិត្តភក្តិ​រស់នៅ​ជាមួយ​ជនរងគ្រោះ ដើម្បី​យកទៅ​សួរនាំ​ផងដែរ​៕

fn-2017-01-02-10-12-21-1fn-2017-01-02-10-12-21-0