ភ្នំពេញ៖កាដូឆ្នាំថ្មីសម្រាប់នេះកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ កត្តិខុម បានសហការជាមួយព្រះរាជអាជ្ញារង លី សុផាន់ណា អមសាលាដំបូលរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋាន បានចុះបង្ក្រាបឆែកឆេរ ទីតាំង១កន្លែងដែលបំរើផ្លូវភេទសញ្ចារកម្មដែលកេងប្រវញ្ច័លើសិទ្ធិស្ត្រី ក្រោមស្លាកយីហោកាហ្វេស្រីមុំ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កាលពីវេលាម៉ោង០៤ និង១០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រសាសន៍លោកវរសេនីយ៍ឯក ចាន់ កត្តិខុម ដែលបានដឹកនាំកម្លាំងចំរុះចុះបង្ក្រាបកន្លែងរកស៊ីផ្លូវភេទខាងលើនេះបានឲ្យដឹងថា ទីតាំងខាងលើនេះ គឹស្ថិតនៅក្នុងហាងកាហ្វ តាមបណ្តោយផ្លូវលេខ៨០ កម្លាំងសមត្ថកិច្ចបានធ្វើការស៊ើមអង្កេតចុះទៅឡោមព័ទ្ធនិង បង្ក្រាបទីតាំងខាងលើ ហើយឈានទៅដល់ ការឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម៤នាក់សុទ្ធសឹងជាជនជាតិវៀតណាមដែលមករកផ្លូវភេទ និងដកហូតស្រោមអនាម័យដែលប្រើប្រាស់ហើយនិងមិនទាន់ប្រើប្រាស់ជាច្រើនកញ្ចប់។
ប្រភពដដែលបានបន្តមុននឹងឈានដល់ការចុះឆែកឆេរ ទីតាំងខាងលើនេះ ដោយយោងទៅ តាមពាក្យបណ្តឹងរបស់ភ្ញៀវ ដែលចូលទៅនោះ បានប្តឹងទៅ សុំឲ្យចុះមកជួយសង្គ្រោះនារីដែលត្រូវគេបង្ខំ ឲ្យមកបម្រើកការផ្លូវភេទ នៅក្នុងហាងខាងលើ ។
ក្រោយពេលទទួលបានដំណឹងភ្លាមៗនោះជាមួយសមត្ថកិច្ចចម្រុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដែលដឹកនាំដោយចុះឆែកឆេរក្នុងហាងម៉ាស្សាខាងលើទើបបានឃើញ ជាក់ស្តែងថាពិតជាមានការជួញដូរផ្លូវភេទប្រាកដមែន ដូច្នេះសមត្ថកិច្ចសម្រេចកសាងសំណុំរឿងឃាត់ខ្លួនពួកគេយកទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរផ្លូវភេទ៕