សាកសព​ពលករ​ខ្មែរ​ម្នាក់ទៀត​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុក​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សាកសព​ពលករ​ខ្មែរ​ម្នាក់​ទៀតហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​ដឹក​បញ្ជូនមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​នៅវេលា​ម៉ោង​១៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​។​
យោងតាម​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង​ក្នុងស្រុក​កំរៀង​បាន​និយាយថា​សាកសព​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ម៉ី ជូ ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
មន្ត្រី​ដដែល​និយាយទៀតថា សាកសព​ស្ត្រីជន​រងគ្រោះ​បើ​យោងតាម​អាជ្ញាធរ​សុខាភិបាល​ប្រទេស​ថៃ​បានអោយដឹងថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺមហារីក​ក្រពះ​។​
បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

15909780_1814717462100149_1365581098_n