ព្រឹទ្ធសភាបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក
រាជធានៅភ្នំពេញ៖នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះព្រឹទ្ធសភាបានបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ចំណុចមួយចំនួនដែលត្រូវបានលើកយកមកធ្វើវិសោធនកម្មពេលនេះរួមមានដូចជា មាត្រា៨ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០នៃច្បាប់ចរាចរណ៍ផ្លូវគោក។
គួរបញ្ជាក់ថា ការសម្រេចកែប្រែច្បាប់ចរាចរណ៍ឡើងវិញ ត្រូវបានរាជរដ្ឋាភិបាលអះអាងថា ធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឱ្យអនុវត្ត តាំងពីដើមឆ្នាំ២០១៦៕