បង្ក្រាប​បទល្មើស​នេសាទ​តំបន់​អភិរក្ស​កំពង់​ប្រាក់មានការផ្ទុះអាវុធ​មួយ​ប្រាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2017 ក+ ក-

​ខេត្តពោធិ៍សាត់​៖​មាន​ករណី​ផ្ទុះអាវុធ​មួយ​ប្រាវ ខណៈ​កម្លាំងចម្រុះ​រួមមាន​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់​លួង យោធា​សឹក​រង​ខេត្តពោធិ៍សាត់ ចេញ​ល្បាត​ក្នុង​តំបន់​អភិរក្ស​ជលផល​(​កំពង់​ប្រាក់​) ហើយក៏​ប្រទះឃើញ​ជនល្មើស​កំពុង​លួច​ធ្វើ​សកម្មភាព​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​អួន​អូស​ទឹកសាប​បង្ក្រាបបាន​វត្ថុតាង​។​
​ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​នេសាទ​ឈានដល់​ផ្ទុះអាវុធ​បង្ក​ការភ្ញាក់ផ្អើល​ខាងលើនេះ អនុវត្ត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៦​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦ នៅ​បឹង​ទន្លេសាប ក្នុង​ក​ន្លែ​អភិរក្ស​ជលផល​(​កំពង់​ប្រាក់​) ស្ថិតក្នុង​ភូមិ​កំពង់​ប្រាក់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​លោក ពិន វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់​លួង​ថ្លែងថា ខណៈដែល​កម្លាំង​កំពុង​ចេញ​ល្បាត​យាមកាម​ការពារ កន្លែង​អភិរក្ស​ជលផល​(​កំពង់​ប្រាក់​) ក៏​ប្រទះឃើញ​ជន​មួយក្រុម​កំពុង​លួច​ធ្វើ​សកម្មភាព​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​ប្រភេទ​អួន​អូស​ទឹកសាប ក្នុងនោះ​កម្លាំង​ធ្វើការ​បង្ក្រាប​យ៉ាង​ប្រផាប់​ប្រ​ភីង​ជនល្មើស​រត់គេចខ្លួន ដោយ​បន្សំ​នូវ​វត្ថុតាង​ជាក់ស្ដែង​រួមមាន​.​បា​ឡា​ឈើ​ប្រវែង ៨.៥០​ម៉ែត្រ​.​ទទឹង​ប្រវែង ១.២០​ម៉ែត្រ​.​ជុំរៅ ១.០០​ម៉ែត្រ​.​ភ្ជា​ម​ដោយ​ម៉ា​សុ​ី​ន​ម៉ាក​(​នីសា​ន់​)​កំលាំង ១៨០​សេះ​ចំនួន​០១​គ្រឿង​.​អួន​អូស​ទឹកសាប​មុខ​ទទឹង​ប្រវែង ៣០​ម៉ែត្រ​.​បណ្ដោយ​ប្រវែង ២៥​ម៉ែត្រ​.​ក្រឡា ០.០២​ដល់ ០.០៤​មី​លី​ម៉ែត្រ​ចំនួន ០១​វង់​.​ខ្សែ​សម្រាប់​អូសទាញ​ប្រវែង​ចំនួន ១០០​ម៉ែត្រ​.​ពូថៅ​ចំនួន ០១.​កាំបិត​ចំនួន ០១.​ត្រី​ចំរុះ​ទម្ងន់​ចំនួន ៤៥​គីឡូក្រាម ចំណែក​ជនល្មើស​បាន​ហក់​ចូល​ទឹក​រួច​មាន​កាណូត​បក្ខពួក​មួយគ្រឿង​ផ្សេងទៀត​មក​រំ​ដោះយក ហើយ​បើក​គេចខ្លួន​យ៉ាង​ល​លឿន​បាត់​ស្រ​ម៉ោ​ល ។ លោក នាយ​សង្កាត់​បន្តថា​ទៀតថា វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ជលផល​កំពង់​លួង ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

img-20170103-wa0030img-20170103-wa0029