សភាគ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទមកបំភ្លឺនៅខែកុម្ភៈ
រាជធានីភ្នំពេញ៖តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណៈកម្មការទី៣ នៃរដ្ឋសភាគ្រោងនឹងកោះហៅលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ឲ្យចូលមកបំភ្លឺនៅរដ្ឋសភា នៅខែកុម្ភៈខាងមុខនេះ។
លោក ប៉ុល ហំម តំណាងរាស្ត្របក្សប្រឆាំងបានប្រាប់អ្នកសារព័ត៌មានថា «គណៈកម្មការទី៣ នឹងកោះហៅរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍជនបទ លោក អ៊ុក រ៉ាប៊ុន មកសាកសួរពីវិស័យនានា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងបញ្ហាសំខាន់ៗមួយចំនួនទៀត ។
គួរបញ្ជាក់ថា តាមសំណើររបស់បក្សប្រឆាំងរដ្ឋសភាបានកោះហៅរដ្ឋមន្ត្រីជាបន្តបន្ទាប់មកបំភ្លឺនៅរដ្ឋសភា នារយៈពេលចុងក្រោយនេះ ហើយរហូតមកដល់ពេលនេះ រដ្ឋមន្ត្រីចំនួន៣រូបហើយ ដែលបានចូលបំភ្លឺនៅសភា៕