ដោយ៖ប៉ែន សុផល
បាត់ដំបង៖ជនសង្ស័យចំនួន៣នាក់រួមនិងថ្នាំញៀនទម្ងន់១១,៦៨ក្រាមត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជូនទៅតុលាការ។
លោកស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាននិយាយនៅរសៀលថ្ងៃទី៤ខែមករាឆ្នាំ២០១៧នេះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនគ្រឿងញៀនទម្ងន់១១,៦៨ក្រាមនិងជនសង្ស័យពាក់ព័ន្ធចំនួន៣នាក់ទៅតុលាការ។
លោកនិយាយទៀតថាជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១ឈ្មោះមុំ ចន្ធូ ហៅលីវ ភេទស្រី អាយុ៣១ឆ្នាំ។ ទី២ឈ្មោះជុំ សុខនី ហៅយាយ៩១ ភេទស្រី អាយុ៥១ឆ្នាំទាំងពីរនាក់រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងទី៣ឈ្មោះដាំ វ៉ាន់ដេត ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
វត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាwy)ចំនួន១១៦គ្រាប់ទម្ងន់១០,៨៦ក្រាម។
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២កញ្ចប់ទម្ងន់០,៨២ក្រាមសរុប១១,៦៨ក្រាម។
ទូរស័ព្ទដៃចំនួន៣គ្រឿង ដែកកេះចំនួន៣ និងសម្ភារវិចខ្ចប់ថ្នាំញៀនលក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះដើម្បីចាត់ការតាមនីតិវិធី៕
បញ្ជូនជនសង្ស័យ៣នាក់ និងថ្នាំញៀនទម្ងន់១១,៦៨ក្រាមទៅតុលាការ