រាជធានីភ្នំពេញ៖ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានបង្ហាញទីតាំងសាងសង់ផ្ទះ សម្រាប់លក់ឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋ មានចំណូលទាប និងមធ្យម ដែលមានតម្លៃប្រមាណ ២៥០០០ដុល្លារ ទៅ៣០០០០ដុល្លារហើយ ។
យោងតាមគំនូសប្លង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនាពេលថ្មីៗនេះ បានឲ្យដឹងថា ទីតាំងគម្រោងផ្ទះនោះ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បើតាមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កាលពីពេលកន្លងទៅ បានដឲ្យដឹងថា គម្រោងលំនៅឋានសាធារណៈ សម្រាប់អ្នកចំណូលទាប និងមធ្យម និងមន្ត្រីរាជការ នឹងចាប់ផ្ដើមនឹងចាប់ផ្ដើមបុកគ្រឹះសាងសង់ ជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ៕( អត្ថបទ DAP )