ដោយ៖ប៉ែន សុផល
បាត់ដំបង៖ឈ្មួញរកស៊ីវេរលុយក្នុង និងក្រៅប្រទេសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទី២ពាក់ព័ន្ធករណីឆបោកលុយអតិថិជនរាប់លានរៀល ហើយមិនទទួលខុសត្រូវ។
សមត្ថកិច្ចកងរាជអាវុធខេត្តបាត់ដំបងបានអោយដឹងថា ក្នុងមូលដ្ឋានស្រុកម៉ោងឬស្សីនៅថ្ងៃទី០៥ ខែមករា កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធទីតាំងផ្ទះវីងវេរលុយយីហោ(ចំរើន សុម៉ាលី)ដែលជាប់សង្ស័យពីបទឆបោកប្រាក់រាប់លានបាតពីអតិថិជនរបស់ខ្លួនដើម្បីសាកសួរជាថ្មីបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីទី២ហើយត្រូវចៅក្រមស៊ើបសួរអោយវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញក្រោយ២ថ្ងៃនៃថ្ងៃចាប់ខ្លួន លុះដល់ថ្ងៃទី៥ ខែមករានេះត្រូវប្រជាពលរដ្ឋដែលរងគ្រោះជាច្រើននាក់ បាននាំគ្នាសម្រុកទៅប្តឹងប្រឆាំងសាលាដំបូងខេត្ត។
ម្ចាស់ទីតាំងវីងវេរលុយដ៏ធំខាងលើឈ្មោះ ជា សុម៉ាលី អាយុ៣២ឆ្នាំរស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបងត្រូវអតិថិជនជាដៃគូដាក់ពាក្យបណ្ដឹង ចោទប្រកាន់ថាបានប្រើល្បិចបោកប្រាក់រាប់លានបាត ដែលកូនចៅពួកគាត់ជាកម្មករធ្វើការនៅប្រទេសថៃផ្ញើមកឱ្យជាហើយបន្តរបន្ទាប់ប៉ុន្តែត្រូវស្ត្រីម្ចាស់វេលុយមិនបានហៅសាច់ញាតិឬក្រុមគ្រួសារមកបើកលុយឡើយ។
ប្រភពដដែលបានអោយដឹងបន្តថា សមត្ថកិច្ចខណៈបានព្យាយាមនាំខ្លួន ជា សុម៉ាលី ត្រូវស្ត្រីរូបនេះគេចចូលទៅក្នុងរួចបិទទ្វារលេងចេញក្រៅជាច្រើនម៉ោង។ លុះដល់សៀលថ្ងៃដដែល សមត្ថកិច្ចបង្ខំចិត្តដីសុំដីកាពីព្រះរាជអាជ្ញាដើម្បីសម្រុកចូលតាមនីតិវិធីឈានដល់ការឃាត់ខ្លួនតែម្តង៕