ភ្នំពេញ៖រថយន្តមួយគ្រឿងម៉ាក ប៉ាស៊ីរ៉ូ ឆ្លងប្រព័ន្ធភ្លើងបណ្តាលឲ្យឆាបឆេះសន្ធោរសន្ធៅនៅសល់តែ គ្រោងឆ្អឹងចំណែកម្ចាស់រថយន្តបានមិនមានគ្រោះថ្នាក់ទេទេបានរត់គេចខ្លួនបាត់ស្រមោលហេតុការណ៍នេះបានបង្កអោយមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ លើកំណាត់ផ្លូវវេងស្រេង ក្បែររោងចក្រក្រោន ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
រថយន្តខាងលើ ម៉ាក ប៉ាស៊ីរ៉ូ ស្លាកលេខ ភ្នំពេញ 2C-7253 បើកបរដោយជនជាតិចិន ក្រោយកើតហេតុ គេចខ្លួនទៅបាត់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគឺគេបានឃើញជនជាតិចិនម្នាក់ធ្វើដំណើតដោយជិះរថយន្តខាងលើក្នុងទិសដៅពីលិចទៅកើត ពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តឆ្លងប្រព័ន្ធភ្លើងហើយក៏អែបខាងលើចិញ្ចឹមផ្លូវ ឃើញរថយន្តបែកផ្កាភ្លើងភ្លាមនោះជនជាតិចិនក៏បានរត់ទៅយកក្រណាត់ខ្មៅទៅគ្របពីលើ ប៉ុន្តែភ្លើងបានឆាបឆេះរាលដាលយ៉ាងសន្ធិរសន្ធៅបាត់ទៅហើយ ភ្លាមៗម្ចាស់រថយន្តក៏គេចខ្លួនទៅបាត់ហើយក៏ធ្វើអោយមានការភ្ញាក់ផ្អើលដ៏ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានទងទាក់ទៅរថយន្តពន្លត់អគ្គិភ័យបានមួយគ្រឿងរបស់ស្នងការរាជភ្នំពេញបាញ់អស់ទឹកមួយគ្រឿងទើបរលត់ទៅវិញ តែនៅសល់តែគ្រោងឆ្អឹងរថយន្តតែប៉ុណ្ណោះ៕